តុលាការកំពូល នៅថ្ងៃទី២ ខែមីនា បានបដិសេធសំណើសុំដោះលែងសកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ដោយបន្តឱ្យពួកគេជាប់ឃុំ ខណៈកំពុងរង់ចាំសវនាការអង្គសេចក្តីនៅសាលាឧទ្ធរណ៍។ សកម្មជនទាំង៥ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសពី៦ ដល់ ៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៤ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ»។ នៅថ្ងៃប្រកាសសាលដីកា មានអ្នកគាំទ្រ និងតំណាងអង្គការសង្គមស៊ីវិលជាង ៣០នាក់ចូលរួម ខណៈអាជ្ញាធរជិត ១០នាក់បានឈរឃ្លាំមើល និងថតរូប។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






