ស្លាក: ចិន

បទល្មើស​ពាក់ព័ន្ធ​ជនជាតិ​ចិន​បន្ត​កើតមាន ស្រប​ពេល​កម្ពុជា​បើកទូលាយ​ទទួល​ទេសចរ​ចិន​កាន់តែ​ច្រើន

0
អ្នកឃ្លាំមើល​យល់ថា កម្ពុជា​គួរ​មាន​វិធានការ​រឹត​បន្តឹង​ជនជាតិ​ចិន និង​ព្រួយបារម្ភ​ថា គោលនយោបាយ​បើកចំហ​ជើងមេឃ​ឱ្យ​ជនជាតិ​ចិន​ចូល​កម្ពុជា​ដោយ​សេរី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

រដ្ឋមន្ត្រីការពារជាតិថា ប្រទេសចិន ជួយពង្រឹងវិស័យការពារជាតិកម្ពុជា

0
រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អះអាង​ថា នឹងជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ​កម្ពុជា​ ទាំង​ដែន​អាកាស​ ដែនទឹក​ និង ដែន​គោក​ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ចិន កាល​ពី​ថ្ងៃទី​២២ ខែ​មេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយ​របស់​ចិន​នេះ នឹង​អាច​ក្លាយ​ជា​ឧបករណ៍​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​ត្រកូល​ហ៊ុន។អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ (TV Free Asia)...

ប្រទេស​ចិន​កុម្មុយនិស្ត​ប្រគល់​នាវាចម្បាំង ១​គ្រឿង​ទៀត​ឱ្យ​កម្ពុជា

0
អ្នកឃ្លាំមើល​ថា នាវាចម្បាំង​ដែល​ចិន​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន មិន​មែនមាន​គោលបំណង​បម្រើ​ឱ្យ​វិស័យ​ការពារ​ជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​សម្រាប់​បម្រើ​ផលប្រយោជន៍ និង​មហិច្ឆតា​វាតទី​ភូមិសាស្ត្រ​នយោបាយ​របស់​ចិន​នៅក្នុង​តំបន់។

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ជនបរទេស​ជាង​១​រយ​នាក់​ពេល​ចុះ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន

0
សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនបរទេស​ជាង ១​រយ​(១២១)​នាក់ នៅក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន នៅ​ទីតាំង​ស្នាក់នៅ​ប្រមូល​ផ្តុំ មួយ​កន្លែង ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ។

អ្នកឃ្លាំមើល​ទទូចឱ្យរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មាន ដើម្បី​គ្រប់គ្រង​ព័ត៌មាន​មិនពិត និង ក្លែងក្លាយ​តាម​អេអាយ

0
ក្រុមអ្នកឃ្លាំមើល​ទទួច​ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកសេរីភាព ដល់​បណ្ដាញ​ព័ត៌មាន​សេរី ដើម្បី​ប្រឆាំង​នឹង​ព័ត៌មាន​មិនពិត និង​ការ​ផ្សព្វផ្សាយ ក្លែងក្លាយ ដែលបំភ័ន្តដោយប្រើអេអាយ (AI)។ ការ​ទទូច​ទាមទារ​នេះ ធ្វើ​ឡើង ​នៅ​ចំ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន ស្តីពី​ព័ត៌មាន​មិនពិត និង​ព័ត៌មានក្លែងក្លាយ។អ្នកឃ្លាំមើល​ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រៀនសូត្រពីការបើកលំហ សេរីភាព នៅប្រទេសអាល្លឺម៉ង់ និង​ស្វីស ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និង...