ស្លាក: ថូ សំណាង
លោក ថូ សំណាង និងបក្ខពួកលួចទិដ្ឋាការជាង ១ម៉ឺនសន្លឹកលក់ឱ្យក្រុមឆបោកអនឡាញបានលុយប្រមាណ ៣លានដុល្លារ
អ្នកឃ្លាំមើលលើកឡើងថា សំណុំរឿងអាស្រូវពុករលួយទ្រង់ទ្រាយធំនេះ មិនគួរបញ្ចប់ត្រឹមការសារភាពរបស់មន្ត្រី ៣រូបនោះទេ។ ពួកគាត់ទាមទារឱ្យស្ថាប័នមានសមត្ថកិច្ចបន្តស៊ើបអង្កេតឱ្យដល់មេខ្លោង អ្នកសមគំនិតផ្សេងទៀត និងអ្នកដែលបណ្ដែតបណ្ដោយឱ្យមានការលួចឯកសារទិដ្ឋាការរាប់ពាន់សន្លឹកយកទៅលក់ឱ្យក្រុមឆបោកតាមអនឡាញ។
រឿងអាស្រូវសន្លឹកទិដ្ឋាការបង្ហាញពីចន្លោះប្រហោងក្នុងប្រព័ន្ធប្រឆាំងអំពើពុករលួយរបស់កម្ពុជា
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ករណីអតីតមន្ត្រីក្រសួងការបរទេស លោក ថូ សំណាង បានបង្ហាញពីចន្លោះប្រហោងសំខាន់ៗនៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល និងប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា។







