ស្លាក: នយោបាយ
អ្នកឃ្លាំមើលចោទសួរពីតម្លាភាពហិរញ្ញវត្ថុ ក្រោយលោក ហ៊ុន សែន អះអាងថា មិនខ្វះថវិកា
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និងមានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។
លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
អ្នកឃ្លាំមើលព្រមានពីការពង្រីកឥទ្ធិពលវៀតណាមលើកម្ពុជា តាមរយៈការផ្ដល់ជំនួយសាងសង់អគារ
ការព្រមាននេះធ្វើឡើងក្រោយពីកម្ពុជា និងវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្តគម្រោងសាងសង់សាលាមិត្តភាពកម្ពុជា-វៀតណាម លើទឹកដីកម្ពុជា។
ព្រីតថេនជំរុញឱ្យកម្ពុជាគោរពសេរីភាពពលរដ្ឋនិងនយោបាយមុនការបោះឆ្នោតមកដល់
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និងការឃុំខ្លួនមនុស្សដោយសារពួកគេប្រើប្រាស់សិទ្ធិរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត ណែនាំឱ្យពលរដ្ឋផ្ដល់តម្លៃខ្ពស់លើអតីតយុទ្ធជន តែរដ្ឋាភិបាលមិនសូវអើពើ
អ្នកឃ្លាំមើលចាត់ទុកការលើកឡើងរបស់ លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែវោហារសាស្ត្រនយោបាយឱ្យតែរួចពីមាត់ ដើម្បីបិទបាំង ពីទោសកំហុស រឿងមិនយកចិត្តទុកដាក់លើវិស័យកងទ័ព ទើបច្បាំងចាញ់យោធាថៃ។
ខ្មែរក្រៅប្រទេសចាត់ទុកការរារាំងការបោះឆ្នោតនៅក្រៅប្រទេសជាការគំរាមកំហែងឆ្លងដែន
អ្នកនាំពាក្យសភាក្រៅប្រទេស ថា មន្ត្រីរបស់ខ្លួននឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងបណ្តាប្រទេសទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលដែលព្យាយាមផ្ញើសារបំភិតបំភ័យ ឬប្រើប្រាស់រូបភាពផ្សេងៗពាក់ព័ន្ធនឹងការការគំរាមកំហែងឆ្លងដែន។
សាច់ញាតិអ្នកទោសមនសិការសោកសៅពេលឃើញអ្នកដទៃជួបជុំគ្រួសារពេលបុណ្យភ្ជុំបិណ្ឌ
អ្នកមួយចំនួនបាត់បង់សមាជិកគ្រួសារ ដោយសារតែរដ្ឋាភិបាលបក្សកាន់អំណាច បានប្រើប្រាស់ប្រព័ន្ធតុលាការ ចាប់ ពួកគាត់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ ការឈឺឆ្អាលបញ្ហាប្រទេសជាតិ។
អនុរដ្ឋមន្ត្រីវៀតណាម និងលោក នេត សាវឿន ជជែកពីការរៀបចំកិច្ចព្រមព្រៀងគ្រប់គ្រងព្រំដែនគោកថ្មី
អ្នកឃ្លាំមើល លើកឡើងថា ការបន្តផ្ដល់សុពលភាពដល់សន្ធិសញ្ញ និងកិច្ចព្រមព្រៀងខុសច្បាប់កម្ពុជា-វៀតណាម ទសវត្សរ៍ ៨០ គឺជាគ្រោះថ្នាក់ធំមួយ សម្រាប់ប្រទេសកម្ពុជាបន្ថែមលើមហន្តរាយ ដែលអ្នកជំនាន់ក្រោយនៃរដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន រឹតចំណងយ៉ាងស៊ីជម្រៅ ក្នុងវិស័យយុវជនជាមួយបក្សកុម្មុនីយស្តវៀតណាម។
មេធាវី លោក រ៉ុង ឈុន ស្នើតុលាការបញ្ជាក់ពីការបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការ
ប៉ុន្តែលោក រ៉ុង ឈុន មិនដែលទទួលបានការបញ្ជាក់ពីតុលាការនោះឡើយទើបធ្វើឱ្យលោកមិនមានភាពច្បាស់លាស់ពីបញ្ហានេះ។
តុលាការកំពូលបដិសេធសំណើរបស់ រ៉ុង ឈុន សុំទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត
តុលាការកំពូលលើកមូលហេតុថា តុលាការ មិនអាចពិចារណាលើពាក្យស្នើសុំច្បាប់របស់លោកឡើយ ពីព្រោះថា សាលដីការបស់តុលាការកំពូលគឺជាសេចក្តីសម្រេចស្ថាពរ។















