ស្លាក: នយោបាយ
លោក ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ញវន្តសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរឱ្យបានច្រើន
អ្នកឃ្លាំមើលសាទរចំពោះការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែពួកគាត់ស្នើឱ្យរដ្ឋាភិបាលគួរតែបើកសេរីភាពបញ្ចេញមតិ និងសេរីភាពតែងនិពន្ធ ព្រមទាំងបញ្ឈប់ទម្លាប់ប្រើមន្ត្រីអែបអប ឱ្យសរសេរសៀវភៅ និងខ្សែភាពយន្តលើកសរសើរខុសពីការពិតអំពីគុណសម្បត្តិរបស់រដ្ឋាភិបាលគ្រួសារហ៊ុន និងកែខៃបំភ្លៃប្រវត្តិសាស្ត្រ ហួសហេតុពេកដើម្បីតែផលប្រយោជន៍នយោបាយ។
លោក រ៉ុង ឈុន ដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីប្រធានាធិបតីបារាំង ករណីអយុត្តិធម៌
មន្ត្រីសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរបើកលំហប្រជាធិបតេយ្យ និងដោះលែងអ្នកទោសមនសិការទាំងអស់តាមការស្នើសុំរបស់សហគមន៍ជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅរកបរិកាសល្អប្រសើរសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ នាពេលខាងមុខ។
លោក សម រង្ស៊ី ស្នើកុំឲ្យប្រធានាធិបតីបារាំងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
ខណៈពេលប្រទេសបារាំងកំពុងប្រឈមនឹងភាពតានតឹងខ្លាំងផ្នែកនយោបាយ និងសង្គម ជាពិសេសបញ្ហាសេដ្ឋកិច្ច និងថវិកា ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង ក៏គ្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
រដ្ឋបាលឃុំដំបូកខ្ពស់ខេត្តកំពតមិនអនុញ្ញាតឱ្យកម្លាំងជាតិលើកស្លាកបក្សនៅមុនការបោះឆ្នោត
គណបក្សកម្លាំងជាតិ ចាត់ទុកការមិនអនុញ្ញាតនេះជាការ រើសអើងនិន្នាការនយោបាយ ក្នុងការលើកស្លាកគណបក្សនៅមូលដ្ឋាន។
សង្គមស៊ីវិលចងក្រងវីដេអូស្ដីពីគ្រួសារចំពោះយុវជន ធី ថន ដែលជាប់ឃុំព្រោះសកម្មបញ្ហាសង្គម
ការផ្តន្ទាទោស យុវជន ធី ថន ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយមិនមានមូលដ្ឋានច្បាប់ច្បាស់លាស់ ជារឿងមិនសមហេតុផល ហើយតុលាការគួរដោះលែងយុវជនសង្គមរូបនេះឲ្យមានសេរីភាពវិញ។
សកម្មជនបក្សឆន្ទៈខ្មែរម្នាក់រងការផ្ដន្ទាទោសជាង ១ ឆ្នាំ ករណីរិះគន់បក្សកាន់អំណាចរឿងព្រំដែន
សាលាដំបូងខេត្តកំពង់ចាមបានផ្តន្ទាទោសសកម្មជនគណបក្សឆន្ទៈខ្មែរ ឱ្យ ជាប់ពន្ធនាគារ ១៥ ខែ ក្រោមបទ «ញុះញង់» ពាក់ព័ន្ធនឹងការបញ្ចេញមតិ រឿង បញ្ហាព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិល និងគណបក្សឆន្ទៈខ្មែ ទទូចឱ្យតុលាការ ទម្លាក់បទចោទ ហើយដោះលែងអ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ដើម្បីបញ្ចៀសសម្ពាធកាន់តែខ្លាំង ពីសហគមន៍អន្តរជាតិនៅមុនការបោះឆ្នោត។សកម្មជនគណបក្សឆន្ទៈខ្មែរ លោក ជិន សេងឃាង គ្រោងនឹងឈរឈ្មោះ ជា...
មូលហេតុប្រព័ន្ធអប់រំខ្មែរធ្លាក់ខ្លាំងមកពីម៉ោងរៀនមិនគ្រប់ ខ្វះឧបករណ៍ពិសោធ និងក្រោមឥទ្ធិពលនយោបាយ
ការលើកឡើងនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា លោក ហង់ជួន ណារ៉ុន ត្រូវកែទម្រង់ប្រព័ន្ធអប់រំ នៅទូទាំងប្រទេសឡើងវិញ ក្រោមស្តង់ដារតែមួយ ដោយផ្ដោតលើ អភិបាលកិច្ចសាលារៀន ការកែលំអកម្មវិធីសិក្សា និងការបន្ថែមម៉ោងសិក្សា ដើម្បីពង្រឹងចំណេះដឹង វិន័យ និងសីលធម៌ជាដើម។
សង្គមស៊ីវិលលើកពីបញ្ហាកសាងសន្តិភាព និងលំហសិទ្ធិពលរដ្ឋក្នុងវេទិកាពលរដ្ឋអាស៊ាន
ពួកគាត់ទទូចឲ្យអាស៊ានធ្វើយ៉ាងណា ជួយជម្រុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងបើកលំហសិទ្ធិសេរីភាពពលរដ្ឋឲ្យទូលំទូលាយឡើងវិញ។
បក្សប្រឆាំងចោទអង្គការគាំទ្ររដ្ឋាភិបាលថា ជ្រៀតជ្រែកកិច្ចការបក្សមុនការបោះឆ្នោតឃុំសង្កាត់
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង បានឲ្យដឹងថា សហភាពអង្គការសង្គមស៊ីវិលដែលដឹកនាំដោយលោក មួង សូនី កំពុងធ្វើសកម្មភាពរំខានដល់គណបក្សជំទាស់ និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ និងកំពុងអនុវត្តសកម្មភាពនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យ។
សង្គមស៊ីវិលថា សិទ្ធិសេរីភាពពលរដ្ឋបន្តរងការរឹតត្បិតធ្ងន់ធ្ងរ ក្រោយអាជ្ញាធរបដិសេធការប្រារព្ធខួប២៣ តុលា
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយស្ដីពីអាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឱ្យសង្គមស៊ីវិលជួបជុំនៅទីសាធារណៈដោយសន្តិវិធីសម្រាប់ការប្រារព្ធកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី៣៥ កាលពីថ្ងៃទី២៥ តុលា ។
















