ស្លាក: នយោបាយ

អាជ្ញាធរខេត្តកំពង់ចាមចាប់ខ្លួនសមាជិកគណបក្សកម្លាំងជាតិមួយរូបទៀតដោយគ្មានដីកា

0
មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ខ្លួន​សមាជិកគណបក្សនយោបាយ មុនការបោះឆ្នោតខិតជិតមកដល់បែបនេះ​ជាការគំរាមកំហែង​ធ្ងន់ធ្ងរផ្នែកនយោបាយ។

តុលាការកំពូល​បដិសេធសំណើសុំស្រូបទោសរបស់​សកម្មជន​សង្គ្រោះជាតិ លោក វឿង សំណាង

0
លោក វឿង សំណាង អនុវត្ត​ទោសក្នុងពន្ធនាគាររយៈពេល ១១ឆ្នាំដូចការ សម្រេច​របស់តុលាការថ្នាក់ក្រោមដែរ។ យ៉ាងណា សមត្ថកិច្ចពន្ធនាគារមិនបាន ដឹកលោក វឿងសំណាងទៅតុលាការ ដើម្បីឲ្យលោកបាន​ស្ដាប់ការ​ប្រកាសសាលក្រម​ឡើយ។

សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឱ្យ​សកម្មជន​​៣រូប​​ជាប់​ពន្ធនាគារ​ករណី​បញ្ចេញមតិ​បញ្ហា​ព្រំដែន

0
សាលាឧទ្ធរណ៍ភ្នំពេញចេញសាលដីកាតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ​ឱ្យ​សកម្មជន​នយោបាយ និងសង្គម ៣រូប ជាប់ពន្ធនាគារម្នាក់ៗ១៨ខែ ក្នុងសំណុំរឿងចំនួន បី ដាច់ដោយឡែកពីគ្នា ពាក់ព័ន្ធនឹងបទល្មើស «ញុះញង់»។ មន្ត្រីសិទ្ធិមនុស្ស យល់ថា រដ្ឋាភិបាល​គួរពិចារណាដោះលែងសកម្មជននយោបាយ និងសង្គម ព្រមទាំងអ្នកទោសមនសិការ​ទាំងអស់​ឲ្យ​មានសេរីភាពឡើងវិញ មុន​ការ​បោះឆ្នោត​មក​ដល់។សមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ​ខេត្តកំពង់ស្ពឺ លោក ឌឹម គៀង និងអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាអ្នកគំាទ្រគណបក្សកម្លាំងជាតិវ័យ៤៩ ឆ្នាំ លោក ឃូ ហាំងមាង...

លោក ហ៊ុន ម៉ាណែត «គួរបង្ហាញ​កិច្ចព្រមព្រៀង​អប់រំ និង​ការពង្រីក​ស្ដូប​មិត្តភាព​ជាមួយ​វៀតណាម»

0
ការលើកឡើងនេះ បន្ទាប់ពីរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរយៈពេល ៥ ឆ្នាំ និងអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអភិរក្ស និងការផ្សព្វផ្សាយស្ដូប មិត្តភាពកម្ពុជា-វៀតណាម នៅលើទឹកដីកម្ពុជា។

អ្នកឃ្លាំមើល​ចោទ​សួរ​ពី​តម្លាភាព​ហិរញ្ញវត្ថុ ក្រោយ​លោក ហ៊ុន សែន អះអាង​ថា មិនខ្វះថវិកា

0
ការលើកឡើងនេះ គឺបន្ទាប់ពីប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន អះអាងថា រដ្ឋមិនខ្វះលុយសម្រាប់ចំណាយ និង​មានសាច់ប្រាក់ក្នុងរតនាគារមិនតិចជាង២.៥០០ លានដុល្លារនោះទេ។

លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល

0
ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​អះអាង​របស់ លោក ហ៊ុន សែន ថា ជា​សារ​ប្រជាភិថុតិ ខណៈ​ដែល​លោក​បាន​បិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ថែម​ទាំង​គំរាម​កំហែង ចាប់​អ្នក​រិះគន់ ដាក់​ពន្ធនាគារ។

អ្នកឃ្លាំមើល​ព្រមាន​ពី​ការ​ពង្រីក​​ឥទ្ធិពល​​វៀតណាម​លើ​កម្ពុជា តាមរយៈ​ការ​ផ្ដល់​ជំនួយ​សាងសង់​អគារ

0
ការ​ព្រមាន​នេះ​ធ្វើ​ឡើង​​ក្រោយ​ពី​​កម្ពុជា ​និង​វៀតណាម​ ​បាន​ចុះ​​​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​​​​ស្ដីពី​ការ​អនុវត្ត​គម្រោង​សាងសង់​​សាលា​មិត្ត​ភាព​កម្ពុជា-វៀតណាម​​ លើ​ទឹកដី​កម្ពុជា​​​។

ព្រីតថេន​ជំរុញ​ឱ្យ​កម្ពុជា​គោរព​សេរីភាព​ពលរដ្ឋ​និង​នយោបាយ​មុន​ការ​បោះឆ្នោត​មកដល់

0
មួយគឺកម្ពុជាដែលប្រកាសជាសាធារណៈអំពីការប្តេជ្ញាចិត្តចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ខណៈមួយទៀតត្រូវបានកំណត់ដោយការរឹតត្បិតលើសេរីភាពជាមូលដ្ឋាន និង​ការឃុំខ្លួនមនុស្សដោយសារ​ពួកគេ​ប្រើប្រាស់សិទ្ធិរបស់ខ្លួន។

លោក ហ៊ុន ម៉ាណែត ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្ដល់​តម្លៃ​ខ្ពស់​លើ​អតីត​យុទ្ធជន តែ​រដ្ឋាភិបាល​មិន​សូវ​អើពើ

0
អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ការ​​លើក​ឡើង​​​របស់​ លោក ហ៊ុន ម៉ាណែត​​​​​ ​គឺ​គ្រាន់​តែ​វោហារសាស្ត្រ​​នយោបាយ​ឱ្យ​តែ​​រួច​ពី​មាត់ ​​ដើម្បី​បិទ​បាំង​ ពី​ទោស​កំហុស​​​​ រឿង​មិន​​​យក​ចិត្ត​ទុក​​ដាក់​លើ​វិស័យ​កងទ័ព ​​ទើប​ច្បាំង​ចាញ់​​​​​​​​​យោធា​​ថៃ។

ខ្មែរក្រៅប្រទេស​ចាត់ទុកការ​រារាំង​ការបោះឆ្នោត​នៅ​ក្រៅ​ប្រទេស​ជា​ការ​គំរាមកំហែង​ឆ្លងដែន

0
អ្នកនាំពាក្យសភាក្រៅប្រទេស ថា មន្ត្រីរបស់ខ្លួននឹងសហការជាមួយ​អាជ្ញាធរពាក់ព័ន្ធ​ក្នុង​បណ្តា​ប្រទេស​ទាំងនោះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលដែលព្យាយាមផ្ញើសារបំភិតបំភ័យ ឬប្រើប្រាស់រូបភាពផ្សេងៗពាក់ព័ន្ធនឹងការការគំរាមកំហែងឆ្លងដែន។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។