ស្លាក: ព្រំដែនខ្មែរថៃ
ទាហានខ្មែរមួយចំនួនបន្តឈរជើងនៅតាមព្រំដែនដើម្បីការពារទឹកដី ទោះក្នុងរដូវបុណ្យភ្ជុំ
ក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ពួកគាត់បានថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម ដោយផ្ញើក្ដីនឹករលឹក និងស្នើដល់ប្រជាពលរដ្ឋកុំឱ្យភ្លេចដល់កងទ័ព ជាពិសេសវីរៈជនដែលបានពលី ដើម្បីឧទ្ទិសកុសលជូនពួកគាត់។
លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល
ប៉ុន្តែមន្ត្រីបក្សប្រឆាំងចាត់ទុកការអះអាងរបស់ លោក ហ៊ុន សែន ថា ជាសារប្រជាភិថុតិ ខណៈដែលលោកបានបិទសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ហើយថែមទាំងគំរាមកំហែង ចាប់អ្នករិះគន់ ដាក់ពន្ធនាគារ។
យោធាថៃកំពុងកែប្រែទីតាំងខ្សែបន្ទាត់ព្រំដែនជាឯកតោភាគីនៅជាប់ខេត្តបាត់ដំបង
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបងគ្មានតំបន់ដែលថៃទាមទារនោះឡើយ។
យោធាថៃចាប់ផ្ដើមដកទូកុងតឺន័រកែសម្រួលទីតាំងមួយចំនួននៅតំបន់ព្រំដែនអូរស្មាច់ក្នុងដីខ្មែរ
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។
ថៃបន្តរាយបន្លាលួស និងសង់សំណង់នៅតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
អ្នកឃ្លាំមើលជំរុញឱ្យភាគីកម្ពុជារកវិធីទប់ស្កាត់សកម្មភាពឈ្លានពានរបស់ថៃនៅលើទីតាំងជាក់ស្ដែង ជាជាងការចរចាដែលមានភាពមិនច្បាស់លាស់ និងគ្មានទម្ងន់ផ្នែកច្បាប់ដើម្បីដាក់សម្ពាធឱ្យភាគីថៃគោរពតាម។
លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យទៅទារសំណងពីយោធាថៃដែលធ្វើឱ្យខូចខាតផ្ទះសម្បែង ព្រោះរដ្ឋាភិបាលគ្មានសំណងនោះទេ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺគ្រាន់តែជាវោហារសាស្ត្រនយោបាយ ដើម្បីគេចវេះពីការទទួលខុសត្រូវ រឿងការពារទឹកដី និងជីវភាពពលរដ្ឋ។
អតីតអ្នករស់នៅជុំរុំចាស់ និងទាហានស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃ ករណីចោទពលរដ្ឋខ្មែររស់នៅក្នុងទឹកដីថៃ តាំងពីសម័យសង្គ្រាមស៊ីវិល
ពលរដ្ឋខ្មែរថា ការលើកឡើងរបស់តំណាងភាគីថៃនេះ គឺជាការកុហកទាំងស្រុង ព្រោះទីតាំងដែលថៃកំពុងឈ្លានពាន ដែលស្ថិតនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ គឺជាអតីតជុំរុំចាស់ ដែលពលរដ្ឋខ្មែរបន្តរស់នៅក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យពលរដ្ឋធ្វើមាតុភូមិនិវត្ត។
កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះនិងស្តារសុវត្ថិភាព
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។
កងទ័ពខ្មែរបារម្ភពីការបាត់បង់ទឹកដីមួយផ្នែកនៅតំបន់ព្រំដែនស្រុកអន្លង់វែង ក្រោយកម្ពុជាឯកភាពជាមួយថៃមិនពង្រីកទីតាំង
ទាហានខ្មែរថា ការឯកភាពនេះបានអនុវត្តឡើងតែចំពោះភាគីកម្ពុជាតែម្ខាងប៉ុណ្ណោះ ខណៈភាគីយោធាថៃនៅតែធ្វើសកម្មភាពឈូសឆាយ និងពង្រីកទីតាំងតាមអំពើចិត្តនៅក្នុងតំបន់ច្រកជាំនេះ។
ថៃបន្តឈ្លានពានតាមព្រំដែនកម្ពុជា ក្រោយមេដឹកនាំថៃអះអាងពីការចរចាសន្តិភាពជាមួយកម្ពុជានៅ UN
អ្នកឃ្លាំមើលថា ការអះអាងរបស់មេដឹកនាំថៃនៅលើវេទិកាអន្តរជាតិ គឺមិនអាចយកជាការបាននោះឡើយ ខណៈការថ្លែងរបស់ភាគីកម្ពុជាវិញ ក៏មិនអាចដាក់សម្ពាធភាគីថៃឱ្យគោរពតាមច្បាប់នោះដែរ។
















