ស្លាក: ព្រំដែនខ្មែរថៃ
ប្រមុខការទូតថៃបបួលកម្ពុជាចរចាព្រំដែនសមុទ្រទ្វេភាគីក្នុងថ្ងៃចាប់ផ្ដើមនៃជំនួបចរចារបស់ UNCLOS
ក្រៅពីដាក់សម្ពាធកម្ពុជាលើការចរចាដែនសមុទ្រហើយនោះ នៅឯព្រំដែនគោកវិញ យោធាថៃបានបន្តធ្វើសកម្មភាពឈ្លានពានកម្ពុជា ជាច្រើនទីតាំង ដែលធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។
យោធាថៃបន្តធ្វើសកម្មភាពឈ្លានពាន និងធ្វើសមយុទ្ធតាមព្រំដែននៅកៀកពេលចរចាវិវាទដែនសមុទ្រជាមួយកម្ពុជា
ទន្ទឹមគ្នានេះ យោធាថៃបានធ្វើសមយុទ្ធយោធា ដោយបានបាញ់កាំភ្លើងធំនៅតាមព្រំដែន ដែលបង្កឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។
កម្ពុជា និងថៃកំពុងត្រៀមខ្លួនចូលរួមកិច្ចចរចាផ្សះផ្សាដែនសមុទ្រ UNCLOS នៅប្រទេសសិង្ហបុរី
ចំណែកភាគីថៃ តាមរយៈក្រសួងការបរទេស បានប្រកាសពីការត្រៀមលក្ខណៈ ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះនិងរក្សាដាច់ខាតនូវផលប្រយោជន៍របស់ថៃ នៅក្នុងដែនសមុទ្រដែលកំពុងមានជម្លោះ។
ស្ថានភាពព្រំដែនអូរស្មាច់តានតឹងខ្លាំងក្រោយភាគីថៃនាំក្រុម AOT និងអ្នកកាសែត ចូលកាស៊ីណូក្នុងដីកម្ពុជា
ទាហានខ្មែរបន្ថែមថា ក្រៅពីបន្តធ្វើសកម្មភាពឈ្លានពាន យោធាថៃបានបង្កសំឡេងផ្ទុះ ជាច្រើនលើកដែលបង្កជាការរំខានដល់កងកម្លាំងខ្មែរ ខណៈស្ថានការណ៍កំពុងតែមានភាពតានតឹងស្រាប់។
គ្រួសារអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ឱ្យថៃដោះលែងពលរដ្ឋខ្មែរទៀតដែលថៃចាប់ខ្លួន
ការអំពាវនាវនេះ ធ្វើឡើងក្រោយពីអាជ្ញាធរថៃ ដោះលែងអ្នកនេសាទខ្មែរ២នាក់ ប៉ុន្តែ ពលរដ្ឋម្នាក់ទៀតឈ្មោះ ងឹម រដ្ឋ បន្តជាប់ឃុំ។
អ្នកឃ្លាំមើលជំរុញឱ្យកម្ពុជាឆក់ឱកាសស្នើអន្តរជាតិចូលរួមជួយដោះស្រាយវិវាទព្រំដែនខណៈកាសែតបរទេសបានផ្សាយច្រើន
ការអំពាវនាវនេះធ្វើឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចជាច្រើនបានបន្តរាយការណ៍អំពីផលប៉ះពាល់ពីជម្លោះព្រំដែន ដែលអ្នកឃ្លាំមើលចាត់ទុកថា ជាសញ្ញានៃការយកចិត្តទុកដាក់កាន់តែខ្លាំងពីសំណាក់សហគមន៍អន្តរជាតិចំពោះស្ថានការណ៍នៅកម្ពុជា។
ទាហានខ្មែរនិងថៃបន្តប្រឈមមុខដាក់គ្នានៅតាមព្រំដែន ខណៈវិវាទការទូតកាន់តែមានភាពតានតឹង
ក្រៅពីភាពតានតឹងនៅតំបន់ខ្សែត្រៀមជួរមុខ កម្ពុជា និងថៃក៏កំពុងវាយប្រហារគ្នាទៅវិញទៅមក តាមរយៈសារឆ្លើយឆ្លងបែបការទូត និងតាមប្រព័ន្ធផ្សព្វផ្សាយផងដែរ។
ទាហានខ្មែរអះអាងថា មានករណីទាហានខ្មែរនៅតំបន់មុំបី កើតវិបល្លាសផ្លូវចិត្តបានបំផ្ទុះគ្រាប់បែកដៃ បណ្ដាលឱ្យស្លាប់៣នាក់
ប្រភពបញ្ជាក់ថា ករណីកើតឡើងដោយសារទាហានខ្មែរមានវិបល្លាស ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលបណ្ដាលមកពីអាកាសធាតុ កង្វះអាហារ បញ្ហាសុខភាព ភាពឯកោ និងខ្វះការយកចិត្តទុកដាក់ពីមេបញ្ជាការជាដើម។ ទោះជាយ៉ាងណា ទាហានបានអះអាងថា ករណីនេះត្រូវបានថ្នាក់លើលាក់បាំង ឬបំភ្លៃអង្គហេតុ ដើម្បីគេចវេះពីការទទួលខុសត្រូវ។
អ្នកឃ្លាំមើលរិះគន់រដ្ឋាភិបាលដែលបណ្ដោយឱ្យថៃបើកយន្តហោះយោធារំលោភដីខ្មែរតាមអំពើចិត្ត
ការលើកឡើងនេះ ក្រោយពីក្រសួងការបរទេសកម្ពុជា បានចេញលិខិតតវ៉ា ទៅកាន់ យោធាថៃ ដែលបានបើកឧទ្ធម្ភាគចក្រស៊ើបការណ៍ ចូលក្នុងដែនអាកាសកម្ពុជាយ៉ាងជ្រៅ ក្នុងភូមិសាស្ត្រ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយខុសច្បាប់។
យោធាថៃព្រមានកម្ពុជាមិនឱ្យលើកយកវិវាទព្រំដែនមកនិយាយក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី
យោធាថៃបានព្រមានថា ការណ៍ដែលកម្ពុជាយកបញ្ហាព្រំដែនទៅនិយាយក្នុងវេទិកាអន្តរជាតិនោះគឺមិនអាចជួយឱ្យកម្ពុជាទារទាមទឹកដីដែលយោធាថៃកំពុងកាន់កាប់តាមព្រំដែនបានមកវិញនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យស្ថានភាពជម្លោះកាន់តែតានតឹង ខណៈភាគីថៃនឹងវាយបកទៅកាន់កម្ពុជាវិញភ្លាមៗ។
















