ស្លាក: ព្រំដែនខ្មែរថៃ
យោធាថៃចេញលិខិតតវ៉ា ក្រោយកាសែតបារាំងចុះផ្សាយដោយរំលេចថា «ថៃឈ្លានពានកម្ពុជា»
យោធាថៃលើកឡើងថា ខ្លឹមសាររបស់កាសែតបារាំងនេះ មិនអាចយកមកធ្វើជាភស្តុតាងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃបាននោះឡើយ ក្រៅតែពីការចូលតុចរចា។
ចលនាខ្មែរនៅជប៉ុនធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលប្តឹងថៃរឿងឈ្លានពានទៅតុលាការអន្តរជាតិ
សង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលគួរទទួលយកនូវការទាមទាររបស់ក្រុមបាតុករទាំងនោះមកដោះស្រាយ និងមិនគួរអូសបន្លាយពេលយូរនោះទេ។
រដ្ឋាភិបាលកម្ពុជាអំពាវនាវឱ្យដោះស្រាយជម្លោះព្រំដែនជាមួយថៃតាមច្បាប់អន្តរជាតិ
មន្ត្រីបក្សប្រឆាំង យល់ថា ការអំពាវនាវដដែលៗរបស់រដ្ឋាភិបាលកម្ពុជា មិនមានប្រយោជន៍ឡើយ ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាក់ស្តែងទេនោះ។
ថៃបន្តធ្វើសមយុទ្ធយោធាជើងគោក ក្រោយបញ្ចប់សមយុទ្ធដែនអាកាសជាមួយចិន ដោយប្រកាសត្រៀមប្រយុទ្ធក្នុងសង្គ្រាមពិត
អ្នកឃ្លាំមើលថា សកម្មភាពសមយុទ្ធរបស់យោធាថៃ អាចជាការពង្រីកឥទ្ធិពលក្នុងតំបន់ ខណៈថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា និងអស្ថិរភាពនៅតំបន់ព្រំដែនភាគខាងជើងជាប់មីយ៉ាន់ម៉ា និងតំបន់ភាគខាងត្បូង។
លោក ហ៊ុន សែន ថាថៃបង្កសង្គ្រាមឈ្លានពានលើកម្ពុជា ដោយប្រើលេសឧក្រិដ្ឋកម្មឆបោកអនឡាញ
អ្នកឃ្លាំមើលយល់ថា ការថ្លែងរបស់លោក ហ៊ុន សែន គឺជារឿងល្អ ប៉ុន្តែមិនអាចដាក់សម្ពាធឱ្យភាគីថៃដកទ័ពចេញពីទឹកដីកម្ពុជាវិញនោះទេ ប្រសិនបើកម្ពុជា មិនប្ដឹងថៃទៅកាន់តុលាការអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ។
ពលរដ្ឋអស់សង្ឃឹមលើរដ្ឋាភិបាលថា នឹងអាចយកទឹកដីខ្មែរដែលថៃគ្រប់គ្រងមកវិញបាន
ពួកគាត់ លើកឡើងបែបនេះ គឺដោយសារយោធាថៃ និងរដ្ឋាភិបាលថៃ បានប្រើគ្រប់មធ្យោបាយដើម្បីកាន់កាប់ទឹកដីជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលឪពុកកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែតវិញ ហាក់បានត្រឹមតែចេញលិខិតតវ៉ាដដែលៗ ដោយមិនមានចំណាត់ការនានាដើម្បីឲ្យថៃដកទ័ពចេញវិញនោះទេ។
យោធាថៃបបួលកម្ពុជាចរចាជម្លោះព្រំដែន ក្រោយកម្ពុជាតវ៉ារឿងមេដឹកនាំថៃចូលមកក្នុងទឹកដីកម្ពុជាដោយខុសច្បាប់
អ្នកឃ្លាំមើលលើកឡើងថា ការការបបួលចរចារបស់យោធាថៃ គឺគ្រាន់តែជាវោហារសាស្ត្រដើម្បីសម្ដែងឱ្យអន្តរជាតិមើល ខណៈភាគីថៃខ្លួនឯងក៏មិនបានគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទៅហើយ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា រំពឹងថា ICC នឹងស៊ើបអង្កេតមេដឹកនាំថៃជុំវិញជម្លោះព្រំដែន
ការលើកឡើងនេះ បន្ទាប់ពីពួកគេបានជួបជាមួយការិយាល័យរដ្ឋអាជ្ញារបស់ ICC នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី២៤ ខែសីហា ដើម្បីដាក់ជូនព័ត៌មាន និងភស្តុតាងបន្ថែមក្រោមមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។
យោធាថៃបន្តសាងសង់របងព្រំដែនជាប់ខេត្តបាត់ដំបងបង្កឱ្យមានភាពតានតឹងរវាងទាហានខ្មែរ និងថៃ
ទោះជាយ៉ាងណា ការសាងសង់ព្រំដែនដំណាក់កាលទីពីររបស់យោធាថៃនេះ បានបង្កឱ្យមានភាពចម្រូងចម្រាសបន្ទាប់ពីទាហានខ្មែរបានចុះល្បាត ដែលធ្វើឱ្យទាហានថៃបញ្ជូនកម្លាំងទ័ពមកកាន់តែច្រើន ធ្វើឱ្យជម្លោះព្រំដែនរីករាលដាលកាន់តែខ្លាំង។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋាភិបាលប្រមូលភស្តុតាងថៃឈ្លានពានប្តឹងថៃតាមយន្តការអន្តរជាតិជាជាងសុំថៃចរចា
កម្ពុជានៅតែអះអាងថា ការប្រើកម្លាំងយោធា និងការបង្កើតស្ថានភាពថ្មី «fait accompli» មិនអាចបង្កើតសិទ្ធិស្របច្បាប់លើទឹកដីឈ្លានពានបានឡើយ។













