ស្លាក: លួត សុផល

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ដោះលែង​អ្នកសារព័ត៌មាន​កម្ពុជា​ជា​បន្ទាន់

0
អង្គការ​នេះ ចាត់ទុក​ការ​ឃុំខ្លួន លោក លួត សុផល រយៈពេល​ប្រាំ​មួយ​ខែ​មក​ហើយ នេះ​ជា​ការ​សងសឹក​ទៅ​នឹង​ការ​រាយការណ៍​របស់​លោក​អំពី​បញ្ហា​ខ្វះខាត​ទឹក​ស្អាត​ដែល​បាន​ជះឥទ្ធិពល​ដល់​កងទ័ព​កម្ពុជា ក្នុងអំឡុងពេល​ជម្លោះព្រំដែន ជាមួយ​ប្រទេស​ថៃ។

តុលាការ​ផ្ដន្ទាទោស​អ្នកសារព័ត៌មាន​ម្នាក់ ឱ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ បន្ទាប់​ពី​រាយការណ៍​រឿង​ទាហាន​ជួរមុខ​ខ្វះ​ទឹក​ប្រើប្រាស់

0
ប្រពន្ធ​លោក លួត សុផល អះអាងថា មិន​ទទួលយក​បានទេ ពីព្រោះ ប្ដី​លោកស្រី ផ្សាយ​ការពិត និង តែងតែ​ជួយ​កងទ័ព​។ រីឯ​អ្នកឃ្លាំមើល​ថា លោក លួត សុផល គ្មាន​កំហុស​ទេ ហើយ​លោក​ធ្វើការ​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ប៉ុណ្ណោះ។

អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ព្រមាន​ថា ការ​ផ្ដន្ទាទោស​យុវតី​ពី​បទ​​រិះគន់​តាម​អនឡាញ អាច​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញមតិ

0
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតី​អាយុ​១៩ឆ្នាំ​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការ​បង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។