ស្លាក: ព្រំដែនខ្មែរថៃ
យោធាថៃបានបែងចែកការគ្រប់គ្រងក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជាជាទម្រង់ផ្សេងៗគ្នា
ចំណែកឯនៅតំបន់ដែលមានភាពតានតឹង ដូចជាតំបន់មុំបី អានសេះ និងអូរស្មាច់ យោធាថៃបានពង្រីកកម្លាំងទ័ព និងសព្វាវុធធុនធ្ងន់ជាដំណាក់កាល។
អ្នកជំនាញថា កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសរុស្ស៊ី នឹងមិនមានឥទ្ធិពលសម្រាប់ជម្លោះ កម្ពុជា-ថៃនោះទេ
ប៉ុន្តែ ពួកគាត់យល់ថា អំឡុងពេលលោក ហ៊ុន ម៉ាណែត កំពុងមានវត្តមាន នៅប្រទេសរុស្ស៊ី កម្ពុជាអាចពង្រឹងទំនាក់ទំនងល្អជាមួយរុស្ស៊ី ដើម្បីបង្កើនការទិញសព្វាវុធ ក្នុងតម្លៃសមល្មម និងបង្កើនការវិនិយោគលើវិស័យថាមពលជាដើម។
ស្ត្រីមួយរូបទៀតត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការរិះគន់ពីបញ្ហាព្រំដែន
សាលាដំបូងរាជធានីភ្នំពេញ ប្រកាសផ្ដន្ទាទោសស្ត្រីម្នាក់ដាក់ពន្ធនាគារ ២ឆ្នាំ និងពិន័យប្រាក់៤លានរៀល ដោយសារការប្រើប្រាស់សិទ្ធិបញ្ចេញមតិរិះគន់ពីបញ្ហាព្រំដែនកម្ពុជាថៃ។
អាជ្ញាធរខេត្តឧត្ដរមានជ័យបង្ខំជនភៀសសឹកឱ្យចាកចេញពីជំរំ ទៅរស់នៅផ្ទះវិញ
រីឯជនភៀសសឹក ខ្លះទៀត មិនព្រមតាម ការណែនាំរបស់អាជ្ញាធរ មានតែបង្ខំចិត្តផ្លាស់ទីតាំង ទៅបោះតង់កៅស៊ូ នៅក្បែរ ផ្ទះបណ្ដោះអាសន្ន ដែលអាជ្ញាធររៀបចំឱ្យ ដោយត្រូវ ចំណាយ ថវិកា ថ្លៃជួលត្រាក់ទ័រ ឈូសឆាយព្រៃ សម្រាប់បោះតង់នៅដោយខ្លួនឯង។
រដ្ឋាភិបាលឯករាជ្យ២៣តុលាជំរុញឲ្យលោក ហ៊ុន ម៉ាណែត បង្ខំថៃឲ្យលើកយកបង្គោលព្រំដែនលេខ៧៣ ទៅដាក់នៅទីតាំងដើម
បង្គោលព្រំដែនលេខ៧៣ ជាបង្គោលព្រំដែនចុងក្រោយគេបង្អស់នៅចាំយាម ស្ថិតនៅក្នុងខេត្តកោះកុង។ លោកថា បង្គោលព្រំដែនលេខ៧៣ នេះមានសារៈសំខាន់
រដ្ឋាភិបាលក្រុងភ្នំពេញបង្ក្រាបអ្នកបញ្ចេញមតិរឿងជម្លោះព្រំដែនកើនដល់ជាង៥០នាក់
អង្គការលីកាដូ បានអះអាងថា មកទល់ពេលនេះ មានអ្នកជាប់ឃុំដោយសារការប្រើប្រាស់សិទ្ធិចំនួន១១៥នាក់ក្នុងនោះជាង៧០ភាគរយឬជាង៥០ នាក់គឺជាអ្នកបញ្ចេញមតិរឿងជម្លោះព្រំដែនកម្ពុជា-ថៃ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលាថា ថៃពន្យារពេលតែងតាំង JBC ថ្មីដើម្បីគ្រប់គ្រងទឹកដីដែលទន្ទ្រានយកបានក្រោយសង្គ្រាម
ការអះអាងនេះបន្ទាប់ពី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា នេះ ថា ភាគីថៃបានពន្យារពេលជាបន្តបន្ទាប់ក្នុងការតែងតាំងប្រធាន និងសមាសភាពថ្មីនៃ JBC និងមិនទាន់ចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ចុះអនុវត្តការងារនៅលើដីជាក់ស្តែង ដូចដែលភាគីទាំងពីរធ្លាប់បានឯកភាពគ្នានោះទេ។
យោធាថៃធ្វើផ្លូវព័ទ្ធយកភ្នំ ៧៤៥ ដែលជាតំបន់យុទ្ធសាស្ត្រនៅតំបន់មុំបីខេត្តព្រះវិហារ
ទាហានខ្មែរទទួលស្គាល់ថា យោធាថៃពិតជាបានសាងសង់ផ្លូវជុំវិញភ្នំ៧៤៥ ដែលបញ្ហានេះបានក្លាយជាការគំរាមកំហែងមកលើទាហានខ្មែរ ដែលកំពុងឈរជើងនៅតំបន់ភ្នំ៧៤៥នេះ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រញាប់ប្តឹងថៃចំនួន៧៧ទីតាំងទៅICJ
រយៈពេល១ឆ្នាំគត់ដែលរដ្ឋាភិបាលកម្ពុជាដាក់ឯកសារទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប៉ុន្តែលោកថា នៅពេលដែលលោកពិនិត្យ មើលគេហទំព័ររបស់ ICJ គឺមិនទាន់ឃើញបណ្តឹងរបស់កម្ពុជានៅឡើយ។
លោក ហ៊ុន សែន បបួលថៃវាស់វែងបង្គោលព្រំដែន ក្រោយពីរដ្ឋាភិបាលថៃអះអាងថា មិនបានឈ្លានពានទឹកដីកម្ពុជា
អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន សែន ថាមិនសមជាមេដឹកនាំនោះទេ ដែលបណ្ដោយឱ្យសត្រូវឈ្លានពានយកទឹកដី រួចរង់ចាំសត្រូវចូលតុចរចា ដោយគ្មានការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។















