ស្លាក: ព្រំដែនខ្មែរថៃ
អ្នកភូមិព្រៃចាន់ និងជោគជ័យសោកស្ដាយនៅពេលឃើញអាជ្ញាធរថៃបែងចែកដីស្រែចម្ការ របស់ខ្មែរឱ្យប្រជាជនថៃ
មន្ត្រីបក្សប្រឆាំងថា ដើម្បីដោះស្រាយបញ្ហានេះបាន គឺមានតែប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិប៉ុណ្ណោះ។
អង្គការសង្គមស៊ីវិលជំរុញរដ្ឋាភិបាល ពង្រឹងការការពារកុមារភៀសសឹកនៅតាមព្រំដែនកម្ពុជា-ថៃ
ការលើកឡើងនេះ បន្ទាប់ពីកម្ពុជាបានអំពាវនាវសហគមន៍អន្តរជាតិអនុវត្តច្បាប់អន្តរជាតិដោយម៉ឺងម៉ាត់ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ។
អ្នកឃ្លាំមើលជំរុញឲ្យរដ្ឋាភិបាលធ្វើអ្វីផ្សេងក្រៅពីចេញលិខិតជំទាស់នឹងថៃយកដីខ្មែរចែកដីឲ្យពលរដ្ឋថៃ
ការអះអាងនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានចេញមកប្រកាសតវ៉ាជំទាស់ចំពោះសកម្មភាពរបស់យោធាថៃ ដែលបានចុះវាស់វែង និងបោះបង្គោលព្រំដីនៅតំបន់ភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ដើម្បីបែងចែកឲ្យពលរដ្ឋថៃ កាន់កាប់និងអាស្រ័យផល។
សង្គមស៊ីវិលជំរុញរដ្ឋាភិបាលពិភាក្សាជាមួយថៃដើម្បីការពារពលករខ្មែរពីការរើសអើងក្នុងពេលជម្លោះព្រំដែននៅបន្ត
ការលើកឡើងនេះបន្ទាប់ពីតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) បានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិជួយការពារសុវត្ថិភាពពលករខ្មែរដែលកំពុងធ្វើការក្នុងប្រទេសថៃដែលកំពុងប្រឈមនឹងបញ្ហាសុវត្ថិភាពនៅអំឡុងពេលដែលកម្ពុជា និងថៃកំពុងមានជម្លោះព្រំដែន។
អ្នកវិភាគថា លោក ហ៊ុន សែន ទៅចិន ដើម្បីស្នើសុំជំនួយ និងប្រាក់កម្ចីបន្ថែម
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន ប្រកាសថា នឹងដឹកនាំមន្ត្រីគ្រាក់ៗទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ខែមិថុនា។
សាលាឧទ្ធរណ៍បដិសេធសំណើសុំនៅក្រៅឃុំរបស់អ្នកសារព័ត៌មានពលរដ្ឋដែលជាអតីតព្រះសង្ឃ
ម្ដាយលោក ជា វុទ្ធី រន្ធត់ចិត្ត បន្ទាប់ពីតុលាការនៅតែមិនដោះលែងកូនប្រុស ឲ្យបានជួបម្ដាយ ដែលកំពុងទន្ទឹងចាំមើលផ្លូវកូន។
យោធាថៃកាត់ឆ្វៀលដីដែលឈ្លានពានបានពីកម្ពុជាឱ្យពលរដ្ឋ និងពង្រីកកម្លាំងប្រយុទ្ធនៅតំបន់ព្រំដែន
ចំណែកនៅតំបន់ព្រំដែនមួយចំនួនដូចជាតំបន់ខេត្តព្រះវិហារ ក៏មានភាពតានតឹងដែរ ដោយយោធាថៃនៅតែបន្តបញ្ជូនកងទ័ព និងសព្វាវុធមកតំបន់ព្រំដែន។
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធទឹកភ្លើង និងធានាសុវត្ថិភាពជូនពលរដ្ឋដែលរស់នៅតាមព្រំដែនឱ្យបានត្រឹមត្រូវ
ការស្នើនេះ ក្រោយពីមានពលរដ្ឋជាច្រើននៅតំបន់ អូរស្មាច់ និងតាមតំបន់ជួរភ្នំដងរែក ខេត្តឧត្តរមានជ័យ បន្តរស់នៅក្រោម តង់កៅស៊ូ មិនហ៊ានត្រឡប់ ទៅរស់នៅភូមិឋានវិញ បើទោះបីជា អាជ្ញាធរតែងតែ បង្ខំឱ្យពួកគាត់ ទៅរស់នៅតាមភូមិឋានវិញក្ដី។
យោធាថៃពង្រឹងកម្លាំងទ័ពនៅតាមព្រំដែន ក្រោយសង្ស័យថា កម្ពុជាបញ្ជូនរថក្រោះមកតំបន់ព្រំដែន
អ្នកឃ្លាំមើលលើកឡើងថា ភាគីកម្ពុជា និងថៃគួរតែបង្កើតក្រុមផ្ទៀងផ្ទាត់ព័ត៌មានជាមួយគ្នា ជុំវិញការសកម្មភាពយោធានៅតាមព្រំដែន ដើម្បីបង្ការកុំឱ្យមានការយល់ច្រលំ ដែលបណ្ដាលឱ្យមានភាពតានតឹងនៅតំបន់ព្រំដែនសាជាថ្មី។
យោធាថៃដណ្ដើមកាន់កាប់ភ្នំ៣២៣ ដោយស្ងាត់ៗ នៅតំបន់ព្រំដែនស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ទាហានខ្មែរអះអាងថា យោធាថៃបានចូលកាន់កាប់ភ្នំ៣២៣នេះ តាំងពីអំឡុងផ្ទុះសង្គ្រាមតាមព្រំដែនកាលពីចុងឆ្នាំ២០២៥ មកម្ល៉េះ ដោយទាហានថៃបានផ្លោងគ្រាប់កាំភ្លើងធំមិនដល់១០គ្រាប់នោះឡើយ។













