ស្លាក: ព្រំដែនខ្មែរថៃ

ថៃ​ព្រមាន​ថា នឹង​បិទផ្លូវ​ចរចា​រឿង​ជម្លោះ​ដែន​គោក បើ​កម្ពុជា​ប្រើ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ

0
ភាគី​ថៃ​លើកឡើង​ថា លទ្ធផល​នៃ​ការ​សម្របសម្រួល​ក្រោម​អនុសញ្ញា UNCLOS គ្រាន់តែ​ជា​អនុសាសន៍ ដោយ​មិន​មាន​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុង​ការ​តម្រូវ​ឱ្យ​ភាគី​នីមួយៗ ត្រូវតែ​អនុវត្ត​តាម​នោះ​ឡើយ។

អ្នកឃ្លាំមើល​ទាមទារ​ឲ្យ​មន្ត្រី​បញ្ចូល​សមាជិកគ្រួសារ និង​សាច់ញាតិ​កងទ័ព​ក្នុង​ក្របខ័ណ្ឌ ដោយ​តម្លាភាព

0
ការ​អះអាង​នេះ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច​បញ្ចូល សមាជិកគ្រួសារ និង​សាច់ញាតិ​កងទ័ព​ពលី និង​របួសធ្ងន់ ក្នុង​ក្របខ័ណ្ឌ​កងទ័ព។

ថៃ​ចល័ត​កម្លាំង​ទ័ព​នៅ​តាម​ព្រំដែន ក្រោយ​មាន​ជម្លោះ​ប្រទាញប្រទង់​គ្នា​ជាមួយ​ទាហាន​ខ្មែរ​នៅ​តំបន់​មុំបី

0
ភាព​តានតឹង​នេះ បាន​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​បាន​ភៀសខ្លួន​ជា​បណ្ដោះអាសន្ន ដោយសារ​បារម្ភ​ពី​ការ​ផ្ទុះ​សង្គ្រាម​តាម​ព្រំដែន​ជា​លើក​ទី​៣។

លោក ហ៊ុន ម៉ាណែត អះអាង​ពី​ការ​ប្រាប់​ថៃ និង​អ.ស.ប ករណី​ដោះស្រាយ​​​ដែនសមុទ្រ​ត្រួតស៊ីគ្នា

0
អ្នកឃ្លាំមើល​ស្វាគមន៍ ប៉ុន្តែ​នៅតែ​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ (PCA) ទើប​មាន​ប្រសិទ្ធភាព​ជាង។
ថៃបន្តកសាងសំណង់ក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃចូលកាន់កាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា

ថៃបន្តកសាងសំណង់ក្នុងតំបន់ព្រំដែនកម្ពុជា ដែលថៃចូលកាន់កាប់ ដោយមិនខ្វល់ពីការតវ៉ារបស់កម្ពុជា

0
https://youtu.be/6kQHZQENmO8ប្រទេសថៃនៅតែបន្តសាងសង់សំណង់នៅក្នុងតំបន់ព្រំដែន ដែលដណ្ដើមបានពីកម្ពុជា ទោះបីជាភាគីកម្ពុជា បានដាក់លិខិតតវ៉ាក៏ដោយ។ សកម្មភាពសាងសង់របស់ថៃនេះ ស្ថិតក្នុងទម្រង់ជាសំណង់ដែលបម្រើឱ្យវិស័យយោធា តំបន់រមណីយដ្ឋានទេសចរណ៍ និងតំបន់សម្រាប់ជនស៊ីវិលរស់នៅ។ មន្ត្រីបក្សប្រឆាំងបារម្ភថា ភាគីថៃអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងទឹកដីកម្ពុជានៅតាមព្រំដែនជាអចិន្ត្រៃយ៍ ខណៈរដ្ឋាភិបាលកម្ពុជា នៅតែអែអង់ក្នុងការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។

ថៃ​បន្ត​កសាង​សំណង់​ក្នុង​តំបន់​ព្រំដែន​កម្ពុជា ដែល​ថៃ​ចូលកាន់​កាប់​ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា​របស់​កម្ពុជា

0
មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា ភាគី​ថៃ​អាច​នឹង​ប្រើប្រាស់​កម្លាំងយោធា ដើម្បី​គ្រប់គ្រង​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន​ជា​អចិន្ត្រៃយ៍ ខណៈ​រដ្ឋាភិបាល​កម្ពុជា នៅតែ​អែអង់​ក្នុង​ការ​ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ។

ថៃ​ពន្លឿន​ការ​អភិវឌ្ឍ​តាម​តំបន់​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ខណៈ​រដ្ឋាភិបាល​ធ្វើ​ពិធី​តាំងពិព័រណ៍​រូបថត​សង្គ្រាម

0
ចំណែក​នៅ​ខាង​កម្ពុជា​វិញ កូនប្រុស​ពៅ​របស់​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី បាន​ដឹកនាំ​ក្រុម​មន្ត្រី ប្រជាពលរដ្ឋ និង​អ្នក​សិល្បៈ បង្កើត​កម្មវិធី​មួយ​ដែល​គេ​ឱ្យ​ឈ្មោះថា «​ដាស់​ស្មារតី​ជាតិ​» ដែល​មាន​ការ​ចាក់​បញ្ចាំ​ង​រូបភាព​សោកនាដកម្ម​សង្គ្រាម ច្រៀង​ចម្រៀង​ជាដើម​។​

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ជំរុញ​ឲ្យ លោក ហ៊ុន ម៉ាណែត ប្តឹង​ថៃ​ទៅ ICC ក្រោយ​ថៃ​ប្រកាស​លែង​ទទួល​ស្គាល់​ផែនទី​បារាំង

0
លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា ថៃ​មិន​ទទួលស្គាល់​ផែនទី​ខ្នាត​១/២០០.០០០ ដែល​ជា​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង ឆ្នាំ​១៩០៧ គឺ វា​ផ្ទុយ​ទៅ​នឹង អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០

ពលរដ្ឋ​រម្លឹក​ខួប​មួយឆ្នាំ​ដែល​កងទ័ព​ខ្មែរ​លោក សួន រ៉ោន ត្រូវ​ថៃ​ឆ្មក់​បាញ់​ប្រហារ​នៅ​តំបន់​មុំ​បី រហូត​ផ្ទុះ​សង្គ្រាម

0
ក្នុង​ព្រឹត្តិការណ៍​រម្លឹក​ខួប​នេះ ប្រជាពលរដ្ឋ​ខ្មែរ​បាន​បង្ហាញ​ក្ដី​ឈឺចាប់ ចំពោះ​សកម្មភាព​ឈ្លានពាន​ទាំង​កំរោល​របស់​យោធា​ថៃ​មក​លើ​កម្ពុជា និង​កាន់ទុក្ខ​ចំពោះ​កងទ័ព​ខ្មែរ​ចំនួន​ជាង​១៤០​នាក់ ដែល​បាន​ពលី​ក្នុង​សមរភូមិ​ប្រយុទ្ធ។

ប្រមុខ​ការទូត​កម្ពុជា​-​ថៃ ឆ្លៀត​ពិភាក្សា​គ្នា​រឿង​ជម្លោះព្រំដែន នៅ​អង្គការ​សហប្រជាជាតិ

0
ចំណែក​វិវាទ​ដែន​គោក​វិញ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ដោះស្រាយ​ជម្លោះ ដោយ​ផ្អែកលើ​គោលជំហរ​របួស​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដែល​បាន​ចរចា​គ្នា ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៨ នៅ​ប្រទេស​ហ្វីលីពីន កាលពីដើម​ខែឧសភា។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។