ជនភៀសសឹក​ដែល​បាត់បង់​ផ្ទះ​និង​ដី​នៅ​ព្រំដែន​ស្នើសុំ​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​ច្បាស់លាស់​នៅ​តំបន់​ថ្មី

0
52
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជា​ជនភៀសសឹក នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ដើម្បី​ធានា​ថា ពួកគេ​អាច​រស់នៅ​ដោយ​ស្របច្បាប់ និង​មាន​ភាព​ច្បាស់លាស់​សម្រាប់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​នៅ​ទីតាំង​បច្ចុប្បន្ន​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង បន្ទាប់ពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ បាន​បង្ហាញ​រូបភាព​ពី​ផ្កាយរណប​ឃើញថា ផ្ទះ​ប្រជាពលរដ្ឋ​យ៉ាងហោចណាស់ ៦២៧ ខ្នង និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​មួយចំនួន នៅក្នុង​ភូមិ​ចំនួន​៣ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​បាន​បំផ្លាញ បន្ទាប់ពី​កម្ពុជា​-​ថៃ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ខែធ្នូ ឆ្នាំ​២០២៥​មក។

ពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​រស់នៅ​ភូមិ​រង់ចាំ ក្នុង​ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ លោកស្រី យ៉ូវ វិញ បាន​ឱ្យ​ដឹង​ថា ផ្ទះ​លោកស្រី ត្រូវ​បាន​ទាហាន​ថៃ​ឈូស​បំផ្លិចបំផ្លាញ​កាល​ពី​ពេល​សង្គ្រាម​។ បច្ចុប្បន្ន​លោកស្រី រស់នៅ​ក្នុងភូមិ​រង់ចាំ កំពុង​ប្រឈម​បញ្ហា​ជាច្រើន ដូចជា​ការ​តាំង​លំនៅ​មិន​ច្បាស់លាស់​ពីព្រោះ​អាជ្ញាធរ​ពុំ​ទាន់​ចេញ​ឯកសារ​ស្របច្បាប់​ឱ្យ​លោកស្រី​នៅឡើយ​ហើយ​ការ​រស់នៅ​ក្នុង​តំបន់​នេះ​សព្វ​ថៃ្ង​ពុំ​មាន​សុវត្ថិភាព ដោយសារ​មាន​ក្មេង​ញៀន​ថ្នាំ​ច្រើន។

លោកស្រី យ៉ូវ វិញ បាន​បន្ថែមទៀត​ថា លោកស្រី​មិន​សង្ឃឹមថា នឹង​បាន​វិលត្រឡប់​ទៅ​ភូមិ​ចាស់​របស់​លោក​ស្រី​វិញ​នោះ​ទេ ដូច្នេះ​លោកស្រី​ចង់ឱ្យ​រដ្ឋាភិបាល បញ្ជាក់​ឱ្យ​ច្បាស់​ថា ផ្ទះ​នេះ​ឱ្យ​ប្រជាជន​រស់នៅ​អចិន្ត្រៃយ៍​ហើយ​ចេញ​ឯកសារ​ជា​ប្លង់​រឹង ដើម្បី​ឱ្យ​ពួកគាត់​អាច​រស់នៅ​ដោយ​ភាព​កក់ក្ដៅ​ខ្លះ ឬ​យ៉ាងណា។

លោកស្រី​បន្ថែម​ទៀត​ថា លោកស្រី​បច្ចុប្បន្ន​ជាប់ជំពាក់​លុយ​ធនាគារ ដែល​កាលនោះ​យក​លុយ​ទៅ​ធ្វើ​ផ្ទះ ហើយ​បច្ចុប្បន្ន​លោកស្រី​បាន​បាត់បង់​ផ្ទះ ប៉ុន្តែ​ប្លង់ដី​របស់​លោក​ស្រី​នៅ​ធនាគារ ដែល​តម្រូវ​ឱ្យ​លោកស្រី​បង់ប្រាក់​សង​ជា​ប្រចាំខែ ប៉ុន្តែ​លោកស្រី​ពុំ​មាន​លទ្ធភាព​បង់​ធនាគារ​នោះ​ទេ ដូច្នេះ​លោកស្រី​ចង់ឱ្យ​រដ្ឋាភិបាល​ជួយ​ដល់​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​រង់ចាំ​នេះ។

លោកស្រី យ៉ូវ វិញ៖ «អ្នកខ្លះ​ដូច​កាល​ទៅ​ជួប​សម្តេច ឱ្យ​សួរ​ថា ឱ្យ​ខ្ញុំ​បង់​ម៉េច​? អើ​ប្លង់ដី​ខ្ញុំ​នៅ​អង្គការ ផ្ទះ​ខ្ញុំ​នៅ​សៀម ដល់​លុយ​មិនដឹង​ណា​អ្នក​បង់​។ ខ្ញុំ​បង់​មក ខ្ញុំ​អត់​បាន​ប្លង់​មកវិញ​ផង​ហ្នឹង អត់​បាន​ដី​មកវិញ​ផង​ហ្នឹង​។ បានតែ​ប្លង់ វា​អត់​ដី»។

មកពី​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ លោកស្រី ដែន ទំពាំង ក៏​ជា​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះ​នេះ​ដែរ បាន​ឲ្យ​ដឹង​ថា លោកស្រី​មិនទាន់​ហ៊ាន​ចាកចេញ​ទៅ​រក​ការងារ​នៅ​តំបន់​ឆ្ងាយ​ឡើយ ព្រោះ​កំពុង​រង់ចាំ​មើល​ថា តើ​រដ្ឋាភិបាល​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​ចំពោះ​ទីលំនៅ និង​ជីវភាព​របស់​ពួកគាត់។

លោកស្រី​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នក​ភៀសខ្លួន​មួយចំនួន​បារម្ភ​ថា ប្រសិនបើ​ចាកចេញ​ពី​ទីតាំង​ជំរុំ អាច​ប៉ះពាល់​ដល់​ការ​ចុះឈ្មោះ​ទទួល​ជំនួយ ឬ​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ក្នុង​ការ​ត្រឡប់​ទៅកាន់​ទីលំនៅ​ថ្មី​នា​ពេល​អនាគត​។ លោកស្រី ចង់ឱ្យ​រដ្ឋាភិបាល​ពិចារណា​ផ្តល់​ដី​ជា​កម្មសិទ្ធិ​ដល់​អ្នក​ដែល​មិនអាច​ត្រឡប់​ទៅ​ផ្ទះ​ដើម​បាន។

ការ​អំពាវនាវ​នេះ​ធ្វើឡើង ខណៈ​ពលរដ្ឋ​មួយចំនួន​នៅតែ​រង់ចាំ​ដំណោះស្រាយ បន្ទាប់ពី​ពួកគេ​អះអាង​ថា បាន​បាត់បង់​ផ្ទះសម្បែង និង​ទ្រព្យសម្បត្តិ ដោយសារ​ការ​ឈូស​បំផ្លាញ​នៅ​តំបន់​ជម្លោះព្រំដែន។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ប្រាប់​ទូរទស្សន៍​អាស៊ី​ថា វីដេអូ​ផ្កាយរណប​ដែល​អង្គការ​របស់​លោក​បាន​ចេញ​ផ្សាយ គឺ ផ្អែកលើ​រូបភាព​ពី​ផែនទី​របស់ អេប​ផល (Apple) ដែល​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​តំបន់​ដែល​រង​ផល​ប៉ះពាល់​។ លោក​ថា ការប្រៀបធៀប​រូបភាព​មុន និង​ក្រោយ​ជម្លោះ បាន​បង្ហាញថា ភូមិ​ជោគជ័យ មានផ្ទះ និង​សំណង់​ប្រមាណ ២៧០​ខ្នង ត្រូវ​បាន​បំផ្លាញ ភូមិ​បឹង​ត្រកួន មាន​ប្រមាណ ២៩៩​ខ្នង និង​ភូមិ​ព្រៃ​ចាន់ មាន​ប្រមាណ ៥៨​ខ្នង។

លោក អំ សំអាត បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ថៃ​បញ្ឈប់​ការបំផ្លាញ​សំណង់​ស៊ីវិល ដោយ​លើកឡើង​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​មិន​គួរ​ក្លាយជា​គោលដៅ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ឡើយ​ហើយ ប្រជាពលរដ្ឋ​ដែល​បាត់បង់​ទ្រព្យសម្បត្តិ គួរតែ​ទទួល​បាន​ការពិចារណា​តាមច្បាប់​អន្តរជាតិ និង​ការ​សងសំណង​សមស្រប។

លោក អំ សំអាត៖ «អញ្ចឹង អង្គការ​លីកាដូ យើង មានការ​អំពាវនាវ ជាថ្មី​ម្តង​ទៀត​ដែរ ដល់ អាជ្ញាធរ​នៃ​ថៃ គឺ​សូម​ឲ្យ​បញ្ឈប់ ជាបន្ទាន់​នូវ​ការ​ឈូស​ឆាយ បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ហ្នឹង នៅក្នុង​ភូមិ​ទាំងអស់ ដែល​បាន​លើក​ឡើង​ខាងលើ ដែល​គ្រប់គ្រង​ដោយ​ភាគី​ថៃ​ហ្នឹង​។ ហើយ​ត្រូវ គិត​មិន​ត្រូវ​មានការ បំផ្លិចបំផ្លាញ​តទៅទៀត​ទេ ទោះបីជា​មានការ​អះអាង​អំពី​អធិបតេយ្យភាព​យ៉ាងណាក៏ដោយ ព្រោះ​បញ្ហា​ហ្នឹង គឺ វា​ប៉ះពាល់​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​របស់​ជន​ស៊ីវិល»។

ក្នុងអំឡុង​ទស្សនកិច្ច​នៅ​កម្ពុជា លោក Tom Andrews អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ បាន​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​ភៀសខ្លួន​នៅ​ខេត្តបន្ទាយមានជ័យ និង​តំបន់​រង​ផល​ប៉ះពាល់​នៅ​ជិត​ព្រំដែន​។ លោក​បាន​និយាយ​ថា លោក​បានឃើញ​ដោយ​ផ្ទាល់​ពី​ផល​ប៉ះពាល់​ផ្នែក​មនុស្សធម៌ ដែល​ប្រជាពលរដ្ឋ​ប្រឈម បន្ទាប់ពី​បាត់បង់​ផ្ទះសម្បែង ការងារ និង​ជីវភាព​រស់នៅ​។ លោក​លើកឡើង​ថា ប្រជាពលរដ្ឋ​ប្រមាណ ២​ម៉ឺន​នាក់ នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​ភៀសខ្លួន យោង​តាម​ច្បាប់​អន្តរជាតិ ប្រជាពលរដ្ឋ​ដែល​ភៀសខ្លួន ក្នុងអំឡុងពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ មាន​សិទ្ធិ​ត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​វិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ