ស្លាក: សិទ្ធិមនុស្ស
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិចាត់ទុកការដោះលែងលោក កឹម សុខា ធ្វើឡើងដើម្បីល្អមើល ច្រើនជាងការគោរពសិទ្ធិមនុស្ស
ពួកគាត់ថា ប្រសិនបើ រដ្ឋាភិបាលកម្ពុជា ពិតជាគោរពសិទ្ធិមនុស្សមែន ត្រូវទម្លាប់ការចោទប្រកាន់ទាំងអស់លើ លោក កឹម សុខា និង ដោះលែង អ្នកទោសនយោបាយ រួមនឹងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពវិញ។
សកម្មជនសង្គមលោក ធី ថន និងសកម្មជននយោបាយ ២នាក់ទៀតស្នើឲ្យតុលាការទម្លាក់បទចោទ និងដោះលែងពួកគេ
សង្គមស៊ីវិល សង្ឃឹមថា តុលាការ នឹងដោះលែងពួកគេឲ្យមានសេរីភាព ខណៈគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTA ដែលជាដើមចមនាំឱ្យកើតមានបទចោទនោះ រដ្ឋាភិបាលក៏បានលុបចោលរួចហើយដែរ។
គ្រួសារសង្ឃឹមថា លោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពវិញ
ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានលើកលែងទោសមេដឹកប្រឆាំងលោក កឹម សុខា ឲ្យមានសេរីភាពខ្លះ បន្ទាប់ពីជាប់ឃុំជិត ១០ ឆ្នាំ។
តុលាការឃុំខ្លួនសកម្មជនសង្គមកញ្ញា ខែម ស្រីមុំ ពីបទញុះញង់ និងប្រមាថ ដែលអាចជាប់ពន្ធនាគារ២ឆ្នាំ
កញ្ញា ខែម ស្រីមុំ ឈ្មោះដើម ហ៊ីម មុំ ត្រូវបានតុលាការសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែ ម២ ព្រៃស កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
សង្គមស៊ីវិលទទូចឲ្យអាជ្ញាធរដោះលែងសកម្មជនសង្គមកញ្ញា ខែម ស្រីមុំ
ការទទូចនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែឧសភា បានចាប់ខ្លួន កញ្ញា ខែម ស្រីមុំ ក្រោយពីកញ្ញា សកម្មក្នុងការចែករំលែកព័ត៌មានរឿងព្រំដែន និងបញ្ហាសង្គម។
លោក ជុន ច័ន្ទបុត្រ និងអ្នកស្រី មូរ សុខហួរ ប្រាប់ពីស្ថានភាពកម្ពុជា ទៅសមាជិកសភាសហភាពអឺរ៉ុប
លោក ជុន ច័ន្ទបុត្រ នាយកប្រតិបត្តិនៃទូរទស្សន៍អាស៊ីសេរី និងអ្នកស្រី មូរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ KMD បានជួបពិភាក្សាជាមួយតំណាងសភាអឺរ៉ុប និងមន្ត្រីពាក់ព័ន្ធជាច្រើន ដើម្បីរាយការណ៍ពីស្ថានការណ៍នយោបាយ សិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន បញ្ហាឧក្រិដ្ឋកម្មអនឡាញ ឬ Cyberscam និងការរីកធំឡើងនៃប្រព័ន្ធឧក្រិដ្ឋកម្មឌីជីថល ដែលកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងដល់សហគមន៍អន្តរជាតិ។
តុលាការកំពូលបដិសេធដោះលែងសកម្មជនសង្គមលោក ធី ថន
សង្គមស៊ីវិលខកចិត្ត និងចាត់ទុកការបន្តឃុំខ្លួនសកម្មជនសង្គមលោក ធី ថន ថានឹងធ្វើឲ្យរដ្ឋាភិបាលរងការរិះគន់ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិកាន់តែខ្លាំង។
អាដហុករកឃើញថា វិវាទដីធ្លីកើតឡើងថ្មីពាក់ព័ន្ធជាបុគ្គលមានអំណាច និងអ្នកមានលុយ
ការលើកឡើងបន្ទាប់ពីអាដហុករកឃើញវិវាទដីធ្លី កើតឡើងថ្មី ចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យឬ ក្រុមហ៊ុន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ខណៈករណីចាស់ៗរាប់រយទៀត មិនទាន់មានដំណោះស្រាយសមរម្យនិងច្បាស់លាស់នៅឡើយ។
ឧត្តមស្នងការអ.ស.បជំរុញឲ្យអាជ្ញាធរកម្ពុជាដោះលែងលោក កឹម សុខា និងអ្នកដែលត្រូវបានឃុំខ្លួនតាមទំនើងចិត្ត
UN ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភអំពីការតម្កល់សេចក្តីសម្រេចផ្តន្ទាទោសប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ និងបន្ថែមទោសមិនឲ្យចេញពីប្រទេសកម្ពុជា៥ឆ្នាំទៀតពីបទក្បត់ជាតិ។
តុលាការវៀតណាមកាត់ទោសសកម្មជន ស្ត្រីខ្មែរក្រោមម្នាក់ឲ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ
សកម្មជនខ្មែរក្រោមម្នាក់ទៀត ត្រូវបានតុលាការវៀតណាម កាត់ទោសឲ្យ ជាប់ពន្ធនាគារ ជាង ៣ឆ្នាំ ពាក់ព័ន្ធនឹងការប្រើបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពី បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិជនជាតិដើមខ្មែរក្រោម ព្រមទាំងបង្ហាញអត្តសញ្ញាណ ខ្មែរក្រោម។














