ស្លាក: សិទ្ធិមនុស្ស
អាជ្ញាធរថៃបន្តចាប់ខ្លួនពលករខ្មែរដែលលួចចូលប្រទេសថៃដើម្បីរកការងារធ្វើ
មន្ត្រីអង្គការសង្គមស៊ីវិលរិះគន់ថា ការវិលត្រឡប់ ទៅរកការងារធ្វើនៅប្រទេសថៃ របស់ពលរដ្ឋខ្មែរទាំងប្រថុយប្រថានដោយខុសច្បាប់គឺជាការបរាជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់ការងារសមរម្យជូនពលរដ្ឋមិនបានត្រឹមត្រូវ។
សកម្មជនវៀតណាម២រូបត្រូវបានចាប់ខ្លួនបន្ទាប់ពីឆ្លងពីកម្ពុជាចូលទឹកដីវៀតណាម
យ៉ាងណា អ្នកឃ្លាំមើលសង្ស័យថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់បញ្ជូនជាសម្ងាត់សកម្មជនទាំងនេះ ពីកម្ពុជាឱ្យវៀតណាម ខណៈអង្គការ សិទ្ធិមនុស្សអន្តរជាតិ ហៅចំណាត់ការរបស់អាជ្ញាធរៀតណាម ថា ជាការរំលោភសិទ្ធិមនុស្សឃោរឃៅ។
ក្រុមសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន
ក្រុមការងារសិទ្ធិទទួលព័ត៌មាននៃអង្គការសង្គមស៊ីវិល និងយុវជន ស្នើឱ្យរដ្ឋាភិបាល និងសភា ពន្លឿនការអនុម័តច្បាប់នេះក្នុងឆ្នាំ២០២៦ ឬយ៉ាងយូរនៅឆ្នាំ២០២៧។
មេធាវី លោក រ៉ុង ឈុន ស្នើតុលាការបញ្ជាក់ពីការបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការ
ប៉ុន្តែលោក រ៉ុង ឈុន មិនដែលទទួលបានការបញ្ជាក់ពីតុលាការនោះឡើយទើបធ្វើឱ្យលោកមិនមានភាពច្បាស់លាស់ពីបញ្ហានេះ។
តុលាការអូស្ត្រាលីចោទប្រកាន់មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ពីបទរំលោភផ្លូវភេទកុមារ
មន្ត្រីសង្គមស៊ីវិលថា ប្រសិនបើមន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់តុលាការអូស្ត្រាលីមែន នឹងត្រូវប្រឈមការជាប់ទោសធ្ងន់ ហើយទង្វើអសីលធម៌ និងការបំពានច្បាប់របស់មន្ត្រីរូបនេះ កំពុងនាំភាពអាម៉ាស់ដល់កេរ្ដិ៍ឈ្មោះកម្ពុជា។
តុលាការកំពូលបដិសេធសំណើរបស់ រ៉ុង ឈុន សុំទៅធ្វើបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើត
តុលាការកំពូលលើកមូលហេតុថា តុលាការ មិនអាចពិចារណាលើពាក្យស្នើសុំច្បាប់របស់លោកឡើយ ពីព្រោះថា សាលដីការបស់តុលាការកំពូលគឺជាសេចក្តីសម្រេចស្ថាពរ។
តុលាការផ្តន្ទាទោសមនុស្សចំនួន ៤នាក់ដាក់ពន្ធនាគារម្នាក់ៗ ៧ ឆ្នាំ ពីបទ «រួមគំនិតក្បត់»
សង្គមស៊ីវិលស្នើឱ្យតុលាករពិនិត្យសេចក្ដីសម្រេចឡើងវិញ ពីព្រោះសកម្មភាពរបស់អ្នកទាំង ៤ សុទ្ធតែស្របរដ្ឋធម្មនុញ្ញ ដែលគ្មានកំហុសត្រូវជាប់ពន្ធនាគារទេ។
ពលរដ្ឋសកម្មកិច្ចការងារសង្គម កញ្ញា ខែម ស្រីមុំ ស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់
អ្នកឃ្លាំមើលថា ការបន្តឃុំខ្លួន កញ្ញា ខែម ស្រីមុំ គឺជាការរំលោភរដ្ឋធម្មនុញ្ញ និង គោលការណ៍សិទ្ធិមនុស្សអន្តរជាតិ។
លោក រ៉ុង ឈុន ស្នើសុំតុលាការកំពូលទៅចូលរួមបុណ្យភ្ជុំបិណ្ឌនៅឯស្រុកកំណើត
ការស្នើនេះ ក្រោយពីលោកកំពុងតែស្ថិតក្រោមបម្រាមដ៏រឹងបំផុតពីតុលាការកំពូល ដែលហាមមិនឱ្យផ្លាស់ទីលំនៅ និងធ្វើដំណើរចេញពីក្រុងភ្នំពេញហាមបង្ហាញវត្តមានក្នុងចំណោមមហាជន និងហាមថ្លែងសារនយោបាយនានា នៅតាមទីសាធារណៈជាដើម។
សង្គមស៊ីវិលជិត៥០ ថ្កោលទោសការផ្តន្ទាទោសយុវជន ធី ថន ឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយចាត់ទុកជា «ទណ្ឌកម្មធ្ងន់ធ្ងរ»
ពួកគេសម្តែងការសោកស្តាយជាខ្លាំងចំពោះការផ្តន្ទាទោសនេះ និងអំពាវនាវឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងយុវជន ធី ថន ដោយគ្មានលក្ខខណ្ឌ។















