ស្លាក: សិទ្ធិមនុស្ស

អាជ្ញាធរ​វៀតណាម​ចាប់ខ្លួន​សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត​ដាក់​ពន្ធនាគារ​ក្រោយ​ចែករំលែក​ព័ត៌មាន​រំលោភសិទ្ធិ​ខ្មែរក្រោម

0
អាជ្ញាធរ​ចោទប្រកាន់​លោក​ពី​បទ​កេង​ចំណេញ​សេរីភាព​ប្រជាធិបតេយ្យ​តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​ឆ្នាំ ២០១៥ របស់​វៀតណាម។

ខេមបូចាថា ស្ថានភាព​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២៥ បន្ត​ធ្លាក់ចុះ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ថា មាន​ភាព​ប្រសើរ

0
នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​របស់ សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJa) ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៧ ខែ​មេសា។

ម្តាយ​ព្រះសង្ឃ ជា វុទ្ធី ជួប​បញ្ហា​សុខភាព​ផ្លូវចិត្ត ក្រោយ​កូន​ជាប់​ពន្ធនាគារ

0
សង្គម​ស៊ីវិល ថា តុលាការ និង​រដ្ឋាភិបាល គួរ​ពិចារណា​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​នៅ​ក្រៅ​ឃុំ ដើម្បី​បាន​ជួបជុំ​ម្ដាយ​ចាស់ជរា​វិញ។

សាច់ញាតិ និង​យុវជន​ស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​ព្រះ​ភិក្ខុ ជា វុទ្ធី ឲ្យ​មាន​សេរីភាព​ឡើងវិញ

0
មន្ត្រី​សង្គម​ស៊ីវិល​ថា កម្ពុជា​នឹង​ជាប់​ឈ្មោះ​អាក្រក់​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រំលោភ​សិទ្ធិមនុស្ស​។​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ​អង្គ​ដែល​​បញ្ចេញមតិ​រឿង​ព្រំដែន

0
សមត្ថកិច្ច​ខេត្តបាត់ដំបង​បាន​ចាប់​ផ្សឹក​ព្រះ​ភិក្ខុ ជា វុទ្ធី នៅ​ថ្ងៃទី​១ ខែ​មេសា ដោយសារ​ព្រះអង្គ​បង្ហោះ​សារ​និយាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​លើ បណ្ដាញ​សង្គម​ហ្វេសប៊ុក

ប្រពន្ធ​លោក ភុន យុទ្ធ ទទូច​ឲ្យ​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ប្ដី​វិញ

0
ប្រពន្ធ​របស់​លោក ភុន យុទ្ធ ស្នើ​ឲ្យ​តុលាការ​ដោះលែង​ប្ដី​វិញ ដោយ​ថា ការ​ចាប់ និង​ឃុំខ្លួន​ប្ដី​របស់​លោក​ស្រី​ជា​លើក​ទី​៣ នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​និង​ការសិក្សា​របស់​កូន​។

លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ចូលចិត្ត​ឈឺឆ្អាល​រឿង​ជីវិត​ស្នេហា​ឯកជន​ពលរដ្ឋ​លើ​បណ្ដាញ​សង្គម

0
ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន បាន​បង្ហោះ​សារ និង​រូបភាព រៀបរាប់​អំពី​រឿងរ៉ាវ​ស្នេហា​ឯកជន​របស់​ស្ត្រី​ម្នាក់ ដែល​មាន​ប្ដី​២ ហើយ លោក​បាន​ស្ដីបន្ទោស​ថា កំពុងតែ​បំផ្លាញ​ប្រពៃណី​ស្ត្រី​ខ្មែរ។

អាដហុក​ថា ការ​ប្រើ​ច្បាប់​ព្រហ្មទណ្ឌ​ដើម្បី​គ្រប់គ្រង​មតិ​រិះគន់ ប៉ះពាល់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា

0
អាដហុក​ថា ការ​រឹតត្បិត​សេរីភាព បញ្ចេញមតិ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។

រដ្ឋាភិបាល​២៣ តុលា សង្ឃឹម​ថា ICC បើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​លើ​មេដឹកនាំ​ថៃ​ពាក់ព័ន្ធ​ការ​ឈ្លានពាន​កម្ពុជា

0
មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា អះអាង​ថា ប្រសិនបើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បើក​ការស៊ើបអង្កេត​តាម​សំណើ​របស់​ខ្លួន លើ​មេដឹកនាំ​និង​មេ​យោធា​ថៃ​ដែល​បញ្ជា​ឱ្យ​លើកទ័ព​ឈ្លានពាន​កម្ពុជា នោះ​អ្នក​ទាំងនេះ​អាច​ប្រឈម​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​អាច​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ។