ស្លាក: សិទ្ធិមនុស្ស

អ្នកវិភាគ​ថា រដ្ឋាភិបាល​គួរតែ​ដោះលែង កញ្ញា សេង ធារី ខណៈ​សហគមន៍​អន្តរជាតិ​អំពាវនាវ​ជា​ថ្មី​ទៀត

0
ការ​លើកឡើង​នេះ​ក្រោយពី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Freedom House អំពាវនាវ​ជាថ្មី ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែង កញ្ញា សេង ធារី ព្រោះ​ពួកគេ​បារម្ភ​ថា ការ​ផ្ដន្ទាទោស​កញ្ញា ដាក់​ពន្ធនាគារ​៦​ឆ្នាំ គឺជា​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន សែន ដែល​មិន​កែប្រែ​កំហុស បែរ​ជា​មក​ជេរប្រមាថ​អ្នក​រិះគន់​នៅ​ក្រៅ​ប្រទេស

0
អ្នកឃ្លាំមើល និង​មន្ត្រី​បក្សប្រឆាំង​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ដែល​មិន​ព្រម​កែប្រែ​កំហុស​រឿង​គេ​រិះគន់​ថា មិនសូវ​ខ្វល់ខ្វាយ​លើ​វិស័យ​កងទ័ព ប៉ុន្តែ បែរជា​ងាក​មក ជេរប្រមាថ​អ្នក​រិះគន់ នៅ​ក្រៅ​ប្រទេស ដោយ​ពាក្យ​អសុរោះ ហាក់​មិន​សាក​សមជា​មេដឹកនាំ​កំពូល​របស់​ជាតិ​នោះ​ឡើយ។

សកម្មជន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ត្រូវ​បាន​តុលាការ​កាត់​ទោស​ក្នុង​សំណុំរឿង​ថ្មី​មួយ​ទៀត

0
មន្ត្រី​សិទ្ធិមនុស្ស​កត់សម្គាល់ ថា សំណុំរឿង​របស់​លោក ស្រ៊ុន ស្រ៊ន មិន​ខុសពី​សំណុំរឿង​អ្នក​នយោបាយ​ឡើយ តែ​នៅ​ពេល​អនុវត្ត​ទោស​ជិត​គ្រប់​ចំនួន​ហើយ បែរជា​លេចចេញ​បទល្មើស ថ្មី​ផ្សេង​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​អាជ្ញាធរ​ហៅ​មន្ត្រី​សហជីព​ទៅ​ព្រមាន​រឿង​ដាក់​ញត្តិ​តាម​ស្ថានទូត

0
មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នេះ ថា​ជា​រឿង​ខ្ជះខ្ជាយ​ពេល​ឥតប្រយោជន៍ ហើយ​ជា​រូបភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព។

អាជ្ញាធរ​ថ្នាក់​ជាតិ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តព្រះវិហារ​ស្វែងរក​ដំណោះស្រាយ ក្រោយ​ដាក់​ញត្តិ​​ទៅ​លោក ហ៊ុន ម៉ាណែត

0
សង្គម​ស៊ីវិល​សាទរ ប៉ុន្តែ​ត្រូវ​ស្វែងរក​ដំណោះស្រាយ​គិត​ផល​ប្រយោជន៍​ពលរដ្ឋ​ជាធំ។

អង្គការ​សង្គម​ស៊ីវិល​ជុំវិញ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​មាតា​ធម្មជាតិ​៥​នាក់​ឱ្យ​មាន​សេរីភាព​វិញ

0
ការ​ទាមទារ​នេះ ធ្វើឡើង​តាម រយៈ​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​លោក ហ៊ុន ម៉ាណែត ដោយ​បញ្ជាក់​ថា យុវជន​បរិស្ថាន​វ័យក្មេង​ទាំងនេះ ជា​ធនធាន​ដ៏​សំខាន់​ក្នុង​កិច្ចការពារបរិស្ថាន និង​សហគមន៍​ដែល​ងាយ​រងគ្រោះ ដែល​គួរតែ​ត្រូវ​បាន​ដោះលែង​ជាបន្ទាន់។

អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​ការ​ដោះលែង​លោក កឹម សុខា ធ្វើ​ឡើង​ដើម្បី​ល្អ​មើល ច្រើន​ជាង​ការ​គោរព​សិទ្ធិមនុស្ស

0
ពួកគាត់​ថា ប្រសិនបើ រដ្ឋាភិបាល​កម្ពុជា ពិតជា​គោរព​សិទ្ធិមនុស្ស​មែន ត្រូវ​ទម្លាប់​ការចោទប្រកាន់​ទាំងអស់​លើ លោក កឹម សុខា និង ដោះលែង អ្នក​ទោស​នយោបាយ រួម​នឹង​សកម្មជន​បរិស្ថាន​ចំនួន ៥​នាក់​ឱ្យ​មាន​សេរីភាព​វិញ។

សកម្មជន​សង្គម​លោក ធី ថន និង​សកម្មជន​នយោបាយ ២​នាក់​ទៀត​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​ពួកគេ

0
សង្គម​ស៊ីវិល សង្ឃឹមថា តុលាការ នឹង​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព ខណៈ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV-DTA ដែល​ជា​ដើមចម​នាំ​ឱ្យ​កើតមាន​បទ​ចោទ​នោះ រដ្ឋាភិបាល​ក៏បាន​លុបចោល​រួចហើយ​ដែរ។

គ្រួសារ​សង្ឃឹម​ថា លោក ហ៊ុន សែន ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឲ្យ​មាន​សេរីភាព​វិញ

0
ការ​លើក​ឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន បាន​លើកលែងទោស​មេ​ដឹក​ប្រឆាំង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ខ្លះ បន្ទាប់ពី​ជាប់ឃុំ​ជិត ១០ ឆ្នាំ។

តុលាការ​ឃុំខ្លួន​សកម្មជន​សង្គម​កញ្ញា ខែម ស្រីមុំ ពី​បទ​ញុះញង់ និង​ប្រមាថ ដែល​អាច​ជាប់​ពន្ធនាគារ​២​ឆ្នាំ

0
កញ្ញា ខែម ស្រីមុំ ឈ្មោះ​ដើម ហ៊ីម មុំ ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​មណ្ឌល​អប់រំ​កែប្រែ ម​២ ព្រៃ​ស កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៦

អាជ្ញាធរ​បន្ត​បង្ក្រាប​ទីតាំង​ឆបោក​តាម​អនឡាញ​ដោយ​ឃាត់ខ្លួន​មនុស្ស​ជាង​១០០​នាក់

0
អ្នកឃ្លាំមើល​យល់ឃើញ​ថា ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​មិនអាច​លុបបំបាត់​នោះ​ទេ ប្រសិនបើ​អាជ្ញាធរ​បង្ក្រាប​មិន​ចំ​គោលដៅ។