ស្លាក: ហ៊ុន សែន

លោក ហ៊ុន សែន លើកលែងទោស​ជាប់ពន្ធនាគារ​ឲ្យ​លោក កឹម សុខា តែ​ទោស​បន្ថែម​នៅ​ដដែល

0
លិខិត​លើកលែង​ទោស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន ​បញ្ជាក់​ថា ការ​លើកលែង​ទោស​នេះ​ធ្វើ​ឡើង​ចំពោះ​ការ​ផ្ដន្ទាទោស​លោក កឹម សុខា ចំនួន ២៧​ឆ្នាំ តាម​អំណាច​សាលដីកា​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃទី៣០ មេសា ២០២៦ ប៉ុន្តែ មិន​អនុវត្ត​ចំពោះ​ទោស​បន្ថែម​ឡើយ។

សមត្ថកិច្ច​បង្ក្រាប​ទីតាំង​អគារ​ឆបោក​​អនឡាញ​របស់ ចេន ហ្ស៊ី និង​ឃាត់ខ្លួន​ជនបរទេស​ជាច្រើន​នាក់

0
អ្នកឃ្លាំមើល​លើកឡើង​ថា អគារ​ពាណិជ្ជកម្ម​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​មានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដើម្បី​បន្ត​គ្រប់គ្រង និង​ពង្រីក​បណ្ដាញ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

អ្នកឃ្លាំមើល​សង្គម​ថា សភា​មិន​ដេញដោល​មន្ត្រីជាន់ខ្ពស់​រឿង​ឆបោក​អនឡាញ បង្ហាញ​ថា ស្ថាប័ន​កំពូល​របស់​ជាតិ​ស្ថិត​ក្នុង​ដៃ​បក្ស​តែមួយ​ការពារ​ឧក្រិដ្ឋជន

0
ការ​អះអាង​នេះ គឺ​បន្ទាប់​ពី រដ្ឋសភា​កម្ពុជា អះអាង​ថា មិន​មាន​គម្រោង​កោះហៅ​សមាជិក​រដ្ឋាភិបាល​មក​សាកសួរ​ពី​ចំណាត់ការ​លើ​ឧក្រិដ្ឋកម្ម​ឆបោក​អន​ឡាញ​នោះ​ទេ ដោយសារតែ​រដ្ឋាភិបាល បាន​អនុវត្ត​ច្បាប់​ដោយមាន​ប្រសិទ្ធភាព​និង​ជឿទុក​ចិត្ត​បាន។

អ្នកច្បាប់​ជំរុញ​ឱ្យ​សភា​ឬ​ព្រឹទ្ធសភា​កោះហៅ​សមាជិក​ខ្លះ​ជាប់ជំពាក់​ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​សួរដេញដោល​ជា​សាធារណៈ

0
ទន្ទឹមគ្នា​នោះ ពួកគាត់​ជំរុញ​ឱ្យ​ជន​រង​ទណ្ឌកម្ម​ពី​អាមេរិក ត្រូវ​ក្លាហាន​ប្ដឹង​អាមេរិក ប្រសិនបើ​ស្អាតស្អំ​មែន។

លោក ហ៊ុន ម៉ាណែត ណែ​នាំ​ឱ្យ​ពលរដ្ឋ​មាន​សមត្ថភាព និង​ទំនួល​ខុសត្រូវ តែលោក​ត្រូវគេរិះគន់​ថា អសមត្ថភាព និង​ខ្វះ​ការទទួលខុសត្រូវ

0
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ពង្រឹងសមត្ថភាព មាន​វិន័យ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​អាច​ជួយ​គ្រួសារ និង​សង្គមជាតិ ខណៈ​លោក​រង​ការ​រិះគន់​ថា ជា​មេដឹកនាំ​ដែល «​អសមត្ថភាព​» និង «​ខ្វះ​ទំនួល​ខុសត្រូវ​ខ្ពស់​»​លើ​ការដឹកនាំ​ប្រទេសជាតិ ឱ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ ប្រទេសជិតខាង​ប្រមាថមើលងាយ និង​ឈ្លានពាន​យក​ទឹកដី​តាម​អំពើ​ចិត្ត។

អាមេរិក​ខកចិត្ត​ចំពោះ​ការ​បន្ត​ចោទប្រកាន់​លោក កឹម សុខា​

0
អាមេរិក​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង​បន្ត​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​មិន​ស៊ើបអង្កេត លើ​ឧកញ៉ា កុក អាន ពាក់ព័ន្ធ គឺជា​កម្សោយ​នៃ​ប្រព័ន្ធ​តុលាការ

0
លោក កុក អាន បាន​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ដើម្បី​និយាយ លាង​សម្អាតខ្លួន និង អះអាង​ថា ខ្លួន​គឺជា​មនុស្ស​ស្អាតស្អំ ទាំង​ដែល​គ្មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ត្រឹមត្រូវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា តុលាការ ជាដើម។

អ្នកឃ្លាំមើល​បារម្ភ​កម្ពុជា​បាត់​ដី​កាន់​តែ​ច្រើន​ដោយសារ​ទំនាក់ទំនង​កាន់តែ​រឹងមាំ​រវាង​លោក ហ៊ុន សែន ជាមួយ​វៀតណាម

0
លោក សឹង សែនករុណា បារម្ភ​ថា ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម​ដែល​ឈាន​ទៅ​រក​កម្រិត​កាន់តែ​ខ្ពស់​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ទឹកដី​បន្ត​ទៀត

អាជ្ញាធរ​កោះហៅ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទៅ​សាកសួរ​ករណី​ផ្តល់​បទសម្ភាសន៍​ពី​បញ្ហា​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​កូន​ឧកញ៉ា​ទ្រីភាព

0
ពលរដ្ឋ​ចាត់ទុក​ការ កោះហៅ​សមាជិក​សហគមន៍​ទៅ​សួរនាំ​នេះ ថា ជា​គំរាមកំហែង និង​ដាក់​សម្ពាធ​មិន​ឲ្យ​ពួកគាត់​និយាយ​ស្ដី តាម​បញ្ជា​ក្រុមហ៊ុន។