អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មិនបោះបង់ការតស៊ូទាមទារសិទ្ធិនយោបាយរបស់លោកនោះទេ។ លោកនឹងដឹកនាំក្រុមអ្នកគាំទ្ររបស់លោកទៅដាក់លិខិតទូលថ្វាយព្រះមហាក្សត្រ នៅព្រះបរមរាជវាំងជាលើកទី២ នៅម៉ោង៩ព្រឹកថ្ងៃទី២ ខែកញ្ញា ដើម្បីសុំព្រះរាជអន្តរាគមន៍លើសំណុំរឿងរបស់លោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣១ ខែសីហា។ លោក រ៉ុង ឈុន ក៏អំពាវនាវឲ្យតំណាងស្ថានទូតនានាប្រចាំកម្ពុជា តំណាងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងសារព័ត៌មានជាតិនិងអន្តរជាតិ ចូលរួមជួយឃ្លាំមើលនិងតាមដាននូវការដាល់លិខិតថ្វាយព្រះមហាក្សត្រនេះ។
ក្នុងពេលលោក រ៉ុង ឈុន ប្រកាសពីគម្រោងដាក់លិខិតនេះ ព្រះមហាក្សត្រ ក៏បានចេញព្រះរាជលិខិតប្រកាសថា ព្រះអង្គនឹងយាងទៅចិន ចាប់ពីថ្ងៃទី១ ខែកញ្ញា ដើម្បីពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង។ ព្រះអង្គបញ្ជាក់ថា ក្នុងពេលអវត្តមានរបស់ព្រះអង្គនេះ គឺលោក ហ៊ុន សែន នឹងក្លាយជាប្រមុខរដ្ឋស្តីទី។ ទោះជាយ៉ាងណា លោក រ៉ុង ឈុន ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា លោកនឹងនៅតែយកលិខិតទៅដាក់ថ្វាយព្រះមហាក្សត្រដដែល នៅថ្ងៃទី២ ខែកញ្ញា ទោះបីជាព្រះអង្គមិនគង់នៅក៏ដោយ។
កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា កន្លងទៅ មេដឹកនាំគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជាច្រើន បាននាំគ្នា ដង្ហែញត្តិ ទៅថ្វាយព្រះមហាក្សត្រនៅព្រះបរមរាជវាំង ដើម្បីទូលថ្វាយឲ្យព្រះអង្គជួយមានព្រះរាជអន្តរាគមន៍ឲ្យលោក រ៉ុង ឈុន មានសិទ្ធិសេរីភាពពេញលេញអាចធ្វើនយោបាយឡើងវិញ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានព័ត៌មានអំពីការឆ្លើយតបរបស់ព្រះមហាក្សត្រនៅឡើយ។
ការស្នើសុំព្រះរាជអន្តរាគមន៍នេះ គឺបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៩ ខែមិថុនា បានសម្រេចផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែព្យួរទោស និងហាមមិនឲ្យចាកចេញពីរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ មិនឲ្យថ្លែងសារនយោបាយ ឬបង្ហាញមុខនៅវេទិកាទីសាធារណៈ រួមទាំងដកសិទ្ធមិនឲ្យឈរឈ្មោះបោះឆ្នោតជាដើម។
លោក រ៉ុង ឈុន ក៏បានព្យាយាមស្វែងរកកិច្ចអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ដែរ ប៉ុន្តែពុំទទួលបានលទ្ធផលជាវិជ្ជមានឡើយ៕
លោក រ៉ុង ឈុន គ្រោងសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្ររឿងសិទ្ធិនយោបាយជាលើកទី២