ស្លាក: អ៊ុំ សំអាន
រដ្ឋាភិបាល២៣ តុលា សង្ឃឹមថា ICC បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើមេដឹកនាំថៃពាក់ព័ន្ធការឈ្លានពានកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អះអាងថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតតាមសំណើរបស់ខ្លួន លើមេដឹកនាំនិងមេយោធាថៃដែលបញ្ជាឱ្យលើកទ័ពឈ្លានពានកម្ពុជា នោះអ្នកទាំងនេះអាចប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិ និងអាចត្រូវបានចាប់ខ្លួនផងដែរ។
រដ្ឋាភិបាលក្រៅប្រទេសជំរុញឲ្យ លោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅ ICC ក្រោយថៃប្រកាសលែងទទួលស្គាល់ផែនទីបារាំង
លោក អ៊ុំ សំអាន បន្ថែមទៀតថា ថៃមិនទទួលស្គាល់ផែនទីខ្នាត១/២០០.០០០ ដែលជាផែនទីឧបសម្ពន្ធភ្ជាប់សន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និង ឆ្នាំ១៩០៧ គឺ វាផ្ទុយទៅនឹង អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០
យោធាថៃបន្តធ្វើសកម្មភាពឈ្លានពាន និងសាងសង់សំណង់នៅតាមបណ្ដោយព្រំដែនកម្ពុជា
ចំណែកនៅតំបន់ផ្សេងទៀត យោធាថៃបានបន្តរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា និងសាងសង់សំណង់រឹងជាច្រើនកន្លែងទៀត ក្នុងទីតាំងដែលយោធាថៃបានដណ្ដើមចូលកាន់កាប់ពីកម្ពុជា។








