ស្លាក: កុក អាន

អាមេរិកដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញរបស់គាត់

អាមេរិកដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញរបស់គាត់

0
ក្រសួង​រតនាគារ​អាមេរិក បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធសភា​កម្ពុជា​គឺ លោក កុក អាន និង​បណ្តាញ​របស់​គាត់​សរុប​ចំនួន ២៨​នាក់ និង​អង្គភាព​ ដែល​ពាក់ព័ន្ធ​នឹង​បណ្តាញ​បោកប្រាស់​អន្តរជាតិ​។
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។

ទីក្រុង​ប៉ោយប៉ែត​ក្លាយជា​ទីក្រុង​ប្រមូលផ្ដុំ​ជនបរទេស ដើម្បី​បន្តសកម្មភាព​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
ប្រជាពលរដ្ឋ​អះអាង​ថា ជនបរទេស​ទាំងនេះ​ត្រូវ​បាន​ឧក្រិដ្ឋជន​អូសទាញ និង​ជម្លៀស​ចេញពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ក្នុង​តំបន់​ផ្សេងៗ​នៃ​ប្រទេស​កម្ពុជា​បន្ទាប់ពី​អាជ្ញាធរ​បើក​យុទ្ធនាការ​បង្ក្រាប។

រដ្ឋាភិបាល​ក្រៅ​ប្រទេស​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​បើក​​​ប្រកួត​ដោយ​សេរី បើ​លោក​ក្លាហាន​ពិត

0
ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត បាន​​​​​ចំអក​​​ឱ្យ​​​​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​ ​​​​​​​លោក សម រង្សី​ ថា​​​​​​ជា​អ្នក​នយោបាយ​ចាញ់​តាំង​ពី​ជំនាន់​ឪពុក​លោក​គឺ​លោក ហ៊ុន សែន រហូត​ដល់​លោក ​ហើយ​​​ទៅ​បង្កើត​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេស​​ ដើម្បី​​​​តាំង​ខ្លួន​​ជា​នាយករដ្ឋមន្ត្រី។