ស្លាក: កុក អាន
អ្នកឃ្លាំមើលសង្គមថា សភាមិនដេញដោលមន្ត្រីជាន់ខ្ពស់រឿងឆបោកអនឡាញ បង្ហាញថា ស្ថាប័នកំពូលរបស់ជាតិស្ថិតក្នុងដៃបក្សតែមួយការពារឧក្រិដ្ឋជន
ការអះអាងនេះ គឺបន្ទាប់ពី រដ្ឋសភាកម្ពុជា អះអាងថា មិនមានគម្រោងកោះហៅសមាជិករដ្ឋាភិបាលមកសាកសួរពីចំណាត់ការលើឧក្រិដ្ឋកម្មឆបោកអនឡាញនោះទេ ដោយសារតែរដ្ឋាភិបាល បានអនុវត្តច្បាប់ដោយមានប្រសិទ្ធភាពនិងជឿទុកចិត្តបាន។
អ្នកឃ្លាំមើល៖ អាជ្ញាធរមិនស៊ើបអង្កេតបទឧក្រិដ្ឋលើ លោក លី យ៉ុងផាត់ និងលោក កុក អាន ព្រោះពួកគេ ជាប្រភពលុយដ៏ធំរបស់បក្សកាន់អំណាច
ពួកគាត់ថា បើទោះបីជាអ្នកទាំងនោះត្រូវបានសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិចោទប្រកាន់ពាក់ព័ន្ធ ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការជួញដូរមនុស្សលំដាប់អន្តរជាតិក្ដី ក៏គ្មានស្ថាប័នរដ្ឋ ណាមួយ ហ៊ានបើកការស៊ើបអង្កេតទៅលើបុគ្គលទាំងពីរនាក់នេះ នោះដែរ។
អ្នកច្បាប់ជំរុញឱ្យសភាឬព្រឹទ្ធសភាកោះហៅសមាជិកខ្លះជាប់ជំពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញសួរដេញដោលជាសាធារណៈ
ទន្ទឹមគ្នានោះ ពួកគាត់ជំរុញឱ្យជនរងទណ្ឌកម្មពីអាមេរិក ត្រូវក្លាហានប្ដឹងអាមេរិក ប្រសិនបើស្អាតស្អំមែន។
កម្ពុជាប្រកាសលុបបំបាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញជាថ្មីក្រោយអាមេរិកដាក់ទណ្ឌកម្មលើឧកញ៉ា កុក អាន
https://youtu.be/m_r72ubjxFI?si=70xQDOaj0L2xc_zBរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រកាសប្ដេជ្ញាជាថ្មីទៀតថា នឹងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យដល់ឫសគល់ចេញពីទឹកដីកម្ពុជា។ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីអាមេរិកដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាមួយរូបទៀតមកពីគណបក្សកាន់អំណាចគឺឧកញ៉ា កុក អាន និងបណ្ដាញបក្ខពួកខ្លួន ២៨នាក់ទៀត ដោយសារតែពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញលក្ខណៈអន្តរជាតិ។អ្នកឃ្លាំមើលថា ការប្រកាសរបស់រដ្ឋាភិបាលត្រកូល «ហ៊ុន» ធ្វើឡើងឱ្យតែល្អមើល និងដើម្បីបំភ័ន្តភ្នែកអន្តរជាតិដោយសារតែមិនបង្ក្រាបជាក់ស្ដែងលើឧកញ៉ា និងមន្ត្រីកំពូលៗជាមេខ្លោងនៅពីក្រោយឧក្រិដ្ឋកម្មនេះ។
អាមេរិកដាក់ទណ្ឌកម្មសមាជិកព្រឹទ្ធសភាកម្ពុជា លោក កុក អាន និងបណ្ដាញរបស់គាត់
ក្រសួងរតនាគារអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកព្រឹទ្ធសភាកម្ពុជាគឺ លោក កុក អាន និងបណ្តាញរបស់គាត់សរុបចំនួន ២៨នាក់ និងអង្គភាព ដែលពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់អន្តរជាតិ។
សង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរអនុវត្តច្បាប់លើក្រុមឧកញ៉ា និងមន្ត្រីដែលជួលអគារឱ្យឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោកតាមអនឡាញ
មន្ត្រីសង្គមស៊ីវិល និងអ្នកឃ្លាំមើលជំរុញឱ្យអាជ្ញាធរចាប់ខ្លួនក្រុមឧកញ៉ា និងមន្ត្រីគ្រាក់ៗដែលជួលអគារឱ្យបណ្ដាញឧក្រិដ្ឋជន ដើម្បីបង្ខាំងជនបរទេសបង្ខំឱ្យបន្តធ្វើការងារជាអ្នកឆបោកតាមអនឡាញ។
ទីក្រុងប៉ោយប៉ែតក្លាយជាទីក្រុងប្រមូលផ្ដុំជនបរទេស ដើម្បីបន្តសកម្មភាពឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ប្រជាពលរដ្ឋអះអាងថា ជនបរទេសទាំងនេះត្រូវបានឧក្រិដ្ឋជនអូសទាញ និងជម្លៀសចេញពីទីតាំងអគារឆបោកតាមអនឡាញក្នុងតំបន់ផ្សេងៗនៃប្រទេសកម្ពុជាបន្ទាប់ពីអាជ្ញាធរបើកយុទ្ធនាការបង្ក្រាប។












