ស្លាក: គ្រោះថ្នាក់ចរាចរណ៍
ឪពុកម្ដាយរបស់កុមារដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅស៊ីដនី គ្រោងរៀបចំបុណ្យសពកូន
សារព័ត៌មានអូស្ត្រាលីគ្រប់ស្ថាប័ន ក៏បានចុះផ្សាយព្រោងព្រាតជាបន្តបន្ទាប់ដែរនូវករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។ ឪពុកម្តាយរបស់កុមាររងគ្រោះ នឹងរៀបចំពិធីបុណ្យសពកូនបង្កើតទាំងពីរនៅថ្ងៃច័ន្ទ ទី២២ មិថុនា សប្តាហ៍ក្រោយនេះ។
សង្គមស៊ីវិលព្រួយបារម្ភពីសុវត្ថិភាពកម្មករ ខណៈករណីគ្រោះថ្នាក់ចរាចរណ៍បន្តកើនឡើង
ការលើកឡើងនេះ បន្ទាប់ពីមាន ឡានដឹកកម្មករ១គ្រឿងទៀតនៅថ្ងៃទី៤មិថុនា ជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន នៅខេត្តស្វាយរៀង បណ្ដាលឱ្យកម្មករ ជាច្រើននាក់ រងបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍២កន្លែងសម្លាប់កម្មកររោងចក្រជាង១០នាក់ក្នុងថ្ងៃតែមួយ
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២កន្លែងផ្សេងគ្នា បានសម្លាប់កម្មកររោងចក្រចំនួន ១៤នាក់ គិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៣ ឧសភា។
សាច់ញាតិជនរងគ្រោះ ៦នាក់ស្លាប់ដោយសារកូនអ្នកមានអំណាចស្នើឱ្យតុលាការផ្ដន្ទាទោសជនបង្កតាមច្បាប់
ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ៦នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបងទាមទារឱ្យតុលាការផ្ដន្ទាទោសលើជនបង្កដែលជាកូនអ្នកមានអំណាចឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនពួកគាត់។
កូនអ្នកមានអំណាចបើកឡានបុកពលរដ្ឋ ៦នាក់ស្លាប់នៅខេត្តបាត់ដំបងសារភាពថា រូបគេជាជនបង្ក
អ្នកឃ្លាំមើលរិះគន់ថា ការពន្យារពេលនាំជនបង្កមកអនុវត្តច្បាប់ គឺជាកលល្បិចរបស់ឪពុករបស់ជនបង្កដែលមានទាំងអំណាច និងទឹកលុយក្នុងការឃុបឃិតជាមួយបក្ខពួករបស់ខ្លួន ដើម្បីជួយឱ្យកូនប្រុសអាចគេចផុតពីការទទួលទោសតាមផ្លូវច្បាប់។
អ្នកឃ្លាំមើលថា សារលោក ហ៊ុន ម៉ាណែត មិនអាចស្អំចិត្តមហាជនរឿងកូនអ្នកធំបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស ៦នាក់បានឡើយ
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធតាមចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់ ក្រោយមហាជនរិះគន់ការអនុវត្តច្បាប់ស្តង់ដារពីរ។









