ស្លាក: ព្រំដែនខ្មែរថៃ

ទាហាន​ខ្មែរ​មួយ​ចំនួន​បន្ត​ឈរជើង​នៅតាម​ព្រំដែន​ដើម្បី​ការពារ​ទឹកដី ទោះ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ

0
ក្នុង​ថ្ងៃ​ភ្ជុំ​បិណ្ឌ​នេះ ពួក​គាត់​បាន​ថត​វីដេអូ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម ដោយ​ផ្ញើ​ក្ដី​នឹករលឹក និង​ស្នើ​ដល់​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​ភ្លេច​ដល់​កងទ័ព ជា​ពិសេស​វីរៈ​ជន​ដែល​បាន​ពលី ​ដើម្បី​ឧទ្ទិស​កុសល​ជូន​ពួកគាត់។

លោក ហ៊ុន ម៉ាណែត ចោទអ្នកនៅក្រៅប្រទេសថា ញុះញង់ជនភៀសសឹកឱ្យស្អប់រដ្ឋាភិបាល

0
ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​អះអាង​របស់ លោក ហ៊ុន សែន ថា ជា​សារ​ប្រជាភិថុតិ ខណៈ​ដែល​លោក​បាន​បិទ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ហើយ​ថែម​ទាំង​គំរាម​កំហែង ចាប់​អ្នក​រិះគន់ ដាក់​ពន្ធនាគារ។

យោធា​ថៃ​កំពុង​កែប្រែ​ទីតាំង​ខ្សែ​បន្ទាត់​ព្រំដែន​ជា​ឯកតោភាគី​នៅ​ជាប់​ខេត្ត​បាត់ដំបង

0
យោធាថៃ អះអាងថា មូលហេតុដែលភាគីថៃកែប្រែអូរធម្មជាតិនេះ គឺដោយសារពលរដ្ឋខ្មែរបានចូលមករុករករ៉ែនៅតំបន់នេះ បណ្ដាលឱ្យផ្លូវទឹកផ្លាស់ប្ដូរទីតាំង។ អ្នកឃ្លាំមើលយល់ថា សកម្មភាពរបស់យោធាថៃ គឺជាការពង្រីកការឈ្លានពានក្រោយសង្គ្រាម ខណៈខេត្តបាត់ដំបង​គ្មានតំបន់ដែលថៃទាមទារនោះឡើយ។

យោធាថៃ​ចាប់ផ្ដើម​ដក​ទូ​កុងតឺន័រ​កែសម្រួល​ទីតាំង​មួយ​ចំនួន​នៅ​តំបន់​ព្រំដែន​អូរស្មាច់​ក្នុងដីខ្មែរ

0
យោធាថៃបានប្រកាសថា ការកែសម្រួលទីតាំងយោធានេះ គឺដើម្បីពង្រឹងកម្លាំងទ័ព និងយុទ្ធសាស្រ្តប្រយុទ្ធនៅក្នុងករណីមានសង្គ្រាមផ្ទុះឡើងសាជាថ្មី។

ថៃ​បន្ត​រាយ​បន្លាលួស និង​សង់​សំណង់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ

0
អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ភាគី​កម្ពុជា​រក​វិធី​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​របស់​ថៃ​នៅលើ​ទីតាំង​ជាក់ស្ដែង ជា​ជាង​ការ​ចរចា​ដែល​មាន​ភាព​មិន​ច្បាស់លាស់ និង​គ្មាន​ទម្ងន់​ផ្នែក​ច្បាប់​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ភាគី​ថៃ​គោរព​តាម។

លោក ហ៊ុន ម៉ាណែត ប្រាប់​ពលរដ្ឋ​​​ឱ្យ​ទៅ​ទារ​​សំណង​ពី​​​យោធា​ថៃ​​ដែល​​​ធ្វើ​ឱ្យ​ខូច​ខាត​ផ្ទះ​សម្បែង​​​ ​​ព្រោះ​រដ្ឋាភិបាល​​​គ្មាន​​សំណង​នោះ​ទេ

0
អ្នក​ឃ្លាំមើល​​​​​យល់​ថា​​ ​​​ការ​ថ្លែង​របស់​លោក​ ​ហ៊ុន​ ម៉ាណែត​ ​គឺ​​គ្រាន់​តែ​ជា​វោហារសាស្ត្រ​​នយោបាយ ដើម្បី​គេច​វេះ​ពី​ការ​ទទួល​ខុស​​ត្រូវ​​​ ​​រឿង​ការ​ពារ​ទឹកដី​ និង​​​​​​ជីវភាព​​ពលរដ្ឋ។

អតីតអ្នករស់នៅ​ជុំរុំ​ចាស់ និង​ទាហាន​ស្នើឲ្យរដ្ឋាភិបាលប្ដឹងថៃ ករណីចោទពលរដ្ឋខ្មែររស់នៅក្នុងទឹកដីថៃ តាំង​ពី​សម័យ​សង្គ្រាម​ស៊ីវិល

0
ពលរដ្ឋខ្មែរថា ការលើកឡើងរបស់តំណាងភាគីថៃនេះ គឺជាការកុហកទាំងស្រុង ព្រោះទីតាំងដែល​ថៃកំពុង​ឈ្លានពាន ដែលស្ថិតនៅឃុំអូរបីជាន់ ខេត្តបន្ទាយមានជ័យ គឺជាអតីត​ជុំរុំ​ចាស់ ដែលពលរដ្ឋខ្មែរ​បន្តរស់នៅក្រោយរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យពលរដ្ឋធ្វើមាតុភូមិនិវត្ត។

កម្ពុជាស្នើថៃបង្ហាញទិន្នន័យការបាញ់ប្រហារជុំវិញប្រាសាទព្រះវិហារដើម្បីជាមូលដ្ឋានបោសសំអាតជាតិផ្ទុះ​និង​ស្តារសុវត្ថិភាព

0
ចំណែក បក្សប្រឆាំងជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដើម្បីដាក់សម្ពាធ ឱ្យថៃ​ផ្ដល់ព័ត៌មានអំពីការបាញ់ប្រហារ ឬទិន្នន័យផ្សេងៗ។

កងទ័ព​ខ្មែរ​បារម្ភ​ពី​ការ​បាត់បង់​ទឹកដី​មួយផ្នែក​នៅ​តំបន់​ព្រំដែន​ស្រុក​អន្លង់វែង ក្រោយ​កម្ពុជា​ឯកភាព​ជាមួយ​ថៃ​មិន​ពង្រីក​ទីតាំង

0
ទាហាន​ខ្មែរ​ថា ការ​ឯកភាព​នេះ​បាន​អនុវត្ត​ឡើង​តែ​ចំពោះ​ភាគី​កម្ពុជា​តែ​ម្ខាង​ប៉ុណ្ណោះ ខណៈ​ភាគី​យោធា​ថៃ​នៅតែ​ធ្វើ​សកម្មភាព​ឈូសឆាយ និង​ពង្រីក​ទីតាំង​តាម​អំពើចិត្ត​នៅក្នុង​តំបន់​ច្រក​ជាំ​នេះ។

ថៃ​បន្ត​ឈ្លានពាន​តាម​ព្រំដែន​កម្ពុជា ក្រោយ​មេដឹកនាំ​ថៃ​អះអាង​ពី​ការ​ចរចា​សន្តិភាព​ជាមួយ​កម្ពុជា​នៅ UN

0
អ្នក​ឃ្លាំមើល​ថា ការ​អះអាង​របស់​មេដឹកនាំ​ថៃ​នៅលើ​វេទិកា​អន្តរជាតិ គឺ​មិន​អាច​យក​ជា​ការ​បាន​នោះឡើយ ខណៈ​ការ​ថ្លែង​របស់​ភាគី​កម្ពុជា​វិញ ក៏​មិន​អាច​ដាក់​សម្ពាធ​ភាគី​ថៃ​ឱ្យ​គោរព​តាម​ច្បាប់​នោះ​ដែរ។

សង្គមស៊ីវិល​ថា ការ​ផ្ដល់​កម្ចី​ដែល​មិន​គោរព​សិទ្ធិមនុស្ស ធ្វើ​ឲ្យ​កូន​បំណុល​ជិត ១៧ម៉ឺនគ្រួសារ លក់ទ្រព្យ​ដោះបំណុល

0
សង្គមស៊ីវិល ដែលតាមដានលក្ខខណ្ឌវិនិយោគ និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​ទទូចឲ្យ​ធនាគារ​ជាតិ និង អ្នកវិនិយោគដែលផ្ដល់ប្រាក់កម្ចី ទាំងខ្មែរ ទាំងបរទេស ធានាកុំឲ្យមានការរំលោភសិទ្ធិ​កូនបំណុល។