ស្លាក: សិទ្ធិមនុស្ស
អ្នកឃ្លាំមើលទាមទារឱ្យរដ្ឋាភិបាលបង្ហាញភស្តុតាងជុំវិញសកម្មជនពីរនាក់ដែលវៀតណាមឃាត់ខ្លួន
ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជាបានបដិសេធថា អាជ្ញាធរកម្ពុជាមិនបានចាប់ខ្លួន ឬបញ្ជូនបុរសទាំងពីរទៅឱ្យអាជ្ញាធរវៀតណាមឡើយ ខណៈអាជ្ញាធរវៀតណាម អះអាងថា ពួកគេត្រូវបានឃាត់ខ្លួននៅតំបន់ព្រំដែនដោយសារឆ្លងដែនខុសច្បាប់។
សង្គមស៊ីវិលបារម្ភពីសុវត្ថិភាពពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរថៃបន្តចាប់ខ្លួនជាបន្តបន្ទាប់
មន្ត្រីការពារសិទ្ធិពលករនៃអង្គការសង់ត្រាល់ បារម្ភពីសុវត្ថិភាពពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរថៃរឹតបន្តឹងច្បាប់ និងបង្កើនការ ចាប់ខ្លួនពលករជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីថ្ងៃទី៦ តុលា កន្លងទៅ មានពលករខ្មែរជាង៤០នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួននៅកន្លែងផ្សេងៗគ្នា។
ចលនាមាតាធម្មជាតិស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍ទៅសាលាឧទ្ធរណ៍ ឱ្យកំណត់សវនាការ សកម្មជនបរិស្ថាន៥នាក់
ការស្នើសុំនេះ ធ្វើឡើងដោយសារសាលាឧទ្ធរណ៍ បានប្រកាសលើកពេលសវនាការលើសំណុំរឿងរបស់សកម្មជនចលនាមាតាធម្មជាតិ ដោយគ្មានពេលកំណត់ ដោយគ្រាន់តែផ្អែកលើធុរៈផ្ទាល់ខ្លួន របស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី០៥ តុលា
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យគ្រោងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក លើកទី៣២ នៅទីស្នាក់ការសមាគម ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៥ តុលា ខាងមុខ។ ការប្រារព្ធទិវានេះ គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពគ្រូបង្រៀននៅកម្ពុជា។
តុលាការខេត្តព្រះវិហារកោះហៅពលរដ្ឋរងគ្រោះដីធ្លី ឲ្យចូលបំភ្លឺពាក់ព័ន្ធបទគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិ
សហគមន៍អះអាងថា ពលរដ្ឋមិនបានគំរាមសម្លាប់ និងលួចទ្រព្យសម្បត្តិដូចការចោទប្រកាន់របស់តុលាការនោះឡើយ។
វៀតណាមកាត់ទោសស្ត្រីខ្មែរក្រោមអាយុ៧២ឆ្នាំដាក់ពន្ធនាគារ ២ឆ្នាំ ៦ខែ ពាក់ព័ន្ធការទាមទារ សិទ្ធិខ្មែរក្រោមលើបណ្តាញសង្គម
សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសរដ្ឋអំណាចវៀតណាម និងប្ដេជ្ញារតស៊ូមតិនៅលើឆាកអន្តរជាតិ ដើម្បីការពារសិទ្ធិ និងអត្តសញ្ញណពលរដ្ឋខ្មែរក្រោម។
សង្គមស៊ីវិលបារម្ភអំពីភាពចង្អៀតណែនកាន់តែធ្ងន់ធ្ងរនៅក្នុងពន្ធនាគារ
ការអះអាងនេះ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានផ្ទេរអ្នកជាប់ឃុំចំនួនជិត២ពាន់នាក់ (១,៨៣៧នាក់) ពីពន្ធនាគាររាជធានីភ្នំពេញ ឬ PJ ទីតាំងចាស់ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញថ្មី។
សាច់ញាតិអ្នកទោសមនសិការសោកសៅពេលឃើញអ្នកដទៃជួបជុំគ្រួសារពេលបុណ្យភ្ជុំបិណ្ឌ
អ្នកមួយចំនួនបាត់បង់សមាជិកគ្រួសារ ដោយសារតែរដ្ឋាភិបាលបក្សកាន់អំណាច បានប្រើប្រាស់ប្រព័ន្ធតុលាការ ចាប់ ពួកគាត់ ដាក់ពន្ធនាគារ ពាក់ព័ន្ធ ការឈឺឆ្អាលបញ្ហាប្រទេសជាតិ។
តុលាការផ្តន្ទាទោសសកម្មជនសង្គម កញ្ញា ហ៊ីម មុំ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ
ក្រោយពីស្ដាប់ចៅក្រមប្រកាសសាលក្រម កញ្ញា ខែម ស្រីមុំ និយាយថា ការបញ្ចេញមតិបានធ្លាក់ដុនដាប ពីព្រោះ គ្រាន់តែពលរដ្ឋបញ្ចេញមតិយោបល់ ក៏អាជ្ញាធររដ្ឋាភិបាលចាប់ដាក់ពន្ធនាគារដែរ។
លោក រ៉ុង ឈុន ចាត់ទុកការមិនទទួលយកលិខិតស្នើទៅស្រុកកំណើត ជាការរើសអើងនយោបាយ
អតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ខកចិត្តដែលតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បដិសេធមិនទទួលយកលិខិតរបស់ លោកដែលស្នើសុំទៅចូលរួមពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅស្រុកកំណើត។














