ស្លាក: អ៊ុំ សំអាន
លោក ហ៊ុន ម៉ាណែត បន្តវាយប្រហារលើបក្សប្រឆាំងដែលរិះគន់រឿងបាត់ដីទៅថៃ
មន្ត្រីបក្សប្រឆាំងថា ការយកព័ត៌មានថៃ ដែលគ្មានមូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះជាការការពារសត្រូវឈ្លានពានទឹកដីកាន់តែស្របច្បាប់។
លោក ហ៊ុន ម៉ាណែត លាតត្រដាងពីល្បិចកលរបស់លោករឿងឱ្យលោក អ៊ុំ សំអាន វិលចូលស្រុក
អ្នកឃ្លាំមើលយល់ថា ការអះអាងរបស់ លោក ហ៊ុន ម៉ាណែតនេះ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយបញ្ហាទឹកដីមិនមែនជាកម្មសិទ្ធិរបស់បក្សកាន់អំណាចផ្ដាច់មុខនោះទេ។
បក្សប្រឆាំងគ្រោងបញ្ជូនប្រតិភូមកកម្ពុជា ខណៈលោក ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌហាមឃាត់ធ្វើនយោបាយ
ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានដាក់លក្ខខណ្ឌចំនួន ៤ សម្រាប់ជំនួបនេះ រួមទាំងការហាមឃាត់សកម្មភាពនយោបាយគ្រប់ទម្រង់ក្នុងអំឡុងពេលគណៈប្រតិភូរបស់លោក អ៊ុំ សំអាន ស្នាក់នៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត ដាក់លក្ខខណ្ឌថ្មីក្នុងការជជែកព្រំដែនជាមួយលោក អ៊ុំ សំអាន នៅកម្ពុជា
អ្នកឃ្លាំមើលយល់ថា សាររបស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុនទៅកម្ពុជា។
លោក អ៊ុំ សំអាន ស្នើលោក ហ៊ុន ម៉ាណែត លើកលែងទោសដល់លោកមុនទៅកម្ពុជា
ការស្នើនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត នៅតែមិនទាន់ឆ្លើយតបនឹងលក្ខខណ្ឌរបស់លោកនៅឡើយ ប៉ុន្តែបែរជារកលេសឌឺដង មកលើលោក អ៊ុំ សំអាន វិញ។ អ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត គួរតែឆ្លើយតបជាវិជ្ជមានចំពោះការដាក់លក្ខខណ្ឌរបស់លោក អ៊ំ សំអាន ប្រសិនបើលោកចង់ជជែករកខុសត្រូវរឿងបញ្ហាទឹកដីមែននេះ។
រដ្ឋាភិបាល២៣តុលា ប្រកាសពិភាក្សាបញ្ហាព្រំដែនដោយផ្ទាល់ជាមួយ លោក ហ៊ុន ម៉ាណែត លើទឹកដីកម្ពុជា
ការលើកឡើងនេះក្រោយពីលោក ហ៊ុន ម៉ាណែត ខឹងសម្បារយ៉ាងខ្លាំងលើលោក អ៊ុំ សំអាន ដែលចោទលោក ថាបាន កាត់ទឹកដីឱ្យថៃនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ខណៈដែលថៃកំពុងតែធ្វើរបងបេតុងតាមបណ្ដោយព្រំដែនដោយឯកតោភាគី។
រដ្ឋាភិបាល២៣តុលា សង្ឃឹមថា តុលាការICC ចេញដីកាចាប់ខ្លួនមេដឹកនាំថៃដែលឈ្លានពានកម្ពុជា
ក្តីរំពឹងបែបនេះ គឺនៅមុនពេលរដ្ឋាភិបាលនៅក្រៅប្រទេសមួយនេះគ្រោងដាក់ភស្តុតាងបន្ថែមជូនរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅចុងខែសីហានេះ។
តំណាងរដ្ឋាភិបាលកម្ពុជាឯករាជ្យគ្រោងជួបរដ្ឋអាជ្ញា ICC នៅឡាអេ ដើម្បីដាក់ភស្តុតាងបន្ថែមពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ
លោកមិនចង់បង្ហាញកាលបរិច្ឆេទជាក់លាក់នៃការជួបជាមួយរដ្ឋអាជ្ញា ICC ទេ ដោយសារបារម្ភថា អាចមានការព្យាយាមរារាំងដំណើរការក្រុមការងាររបស់លោក ពីសំណាក់មន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។
អ្នកនយោបាយប្រឆាំងអះអាងថា ពលរដ្ឋវៀតណាមបន្តរំលោភដីស្រែពលរដ្ឋនៅខេត្តស្វាយរៀង
លោក អ៊ុំ សំអាន បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា នៅព្រឹកថៃ្ងទី៤ ខែសីហា ពលរដ្ឋវៀតណាមប្រើត្រាក់ទ័រភ្ជួរស្រែនៅលើដីរបស់ប្រជាពលរដ្ឋខ្មែរ នៅភូមិអង្គញ់ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
រដ្ឋាភិបាល២៣ តុលា សង្ឃឹមថា ICC បើកការស៊ើបអង្កេតឧក្រិដ្ឋកម្មលើមេដឹកនាំថៃពាក់ព័ន្ធការឈ្លានពានកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា អះអាងថា ប្រសិនបើតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បើកការស៊ើបអង្កេតតាមសំណើរបស់ខ្លួន លើមេដឹកនាំនិងមេយោធាថៃដែលបញ្ជាឱ្យលើកទ័ពឈ្លានពានកម្ពុជា នោះអ្នកទាំងនេះអាចប្រឈមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិ និងអាចត្រូវបានចាប់ខ្លួនផងដែរ។










