ប្រពន្ធលោក ថាច់ សេដ្ឋា និង សាច់ញាតិអ្នកទោសនយោបាយ និងមនសិការទទូចឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងគ្រួសាររបស់ពួកគេ និង បើកលំហសេរីភាពពេញលេញ នៅមុនការបោះឆ្នោតខាងមុខ ដើម្បីឱ្យសហគមន៍អន្តរជាតិជឿជាក់លើការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ដែលបានសន្យាអំពីការគោរពសិទ្ធិមនុស្ស។ សង្គមស៊ីវិលលើកឡើងថា កាលៈទេសៈនេះ គួរតែដល់ពេលហើយ ដែលរដ្ឋាភិបាលត្រូវបង្ហាញការប្រតិបត្តិឆន្ទៈកែលម្អឱ្យមានដំណោះស្រាយសមស្រប ដើម្បីទទួលបានការជឿទុកចិត្ត ពីដៃគូអន្តរជាតិ។
សង្គមស៊ីវិលរៀបចំវេទិកាពលរដ្ឋស្ដីពីកង្វល់បញ្ហាសិទ្ធិមនុស្សសម្រាប់តស៊ូមតិនៅវេទិកាអាស៊ាន
វេទិកាប្រជាពលរដ្ឋកម្ពុជា (CPF) រៀបចំឡើង ដើម្បីកំណត់បញ្ហាប្រឈមដែលកំពុងកើតមាននៅកម្ពុជា និងប្រមូលអនុសាសន៍រួមជាអាទិភាពមួយដើម្បីរួមចំណែកដល់ការតស៊ូមតិថ្នាក់ជាតិ និងថ្នាក់តំបន់ ជាពិសេសសម្រាប់សន្និសីទសង្គមស៊ីវិលអាស៊ាន (APF/ACSC) ឆ្នាំ ២០២៦ ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។






