គណៈកម្មាធិការសន្តិសុខជាតិថៃបានអះអាងថា ការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍ចាប់ពីបង្គោលព្រំដែនលេខ៥២ ដល់៥៤ ដែលស្ថិតនៅខេត្តចន្ទបុរី ជាប់នឹងខេត្តបាត់ដំបង សម្រេចបានជាង៦០០ម៉ែត្រ ឬស្មើនឹង៥០ភាគរយហើយ។ ក្រៅពីនេះ ភាគីថៃក៏បានលើកឡើងពីគម្រោងសាងសង់របងព្រំដែនអចិន្ត្រៃយ៍នៅតាមបង្គោលព្រំដែនកម្ពុជា ជាបន្តបន្ទាប់ទៀត ដោយភាគីថៃបានអះអាងថា ដើម្បីពង្រឹងសន្តិសុខនៅតាមព្រំដែន។
តុលាការផ្ដន្ទាទោសអ្នកសារព័ត៌មានម្នាក់ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ បន្ទាប់ពីរាយការណ៍រឿងទាហានជួរមុខខ្វះទឹកប្រើប្រាស់
ប្រពន្ធលោក លួត សុផល អះអាងថា មិនទទួលយកបានទេ ពីព្រោះ ប្ដីលោកស្រី ផ្សាយការពិត និង តែងតែជួយកងទ័ព។ រីឯអ្នកឃ្លាំមើលថា លោក លួត សុផល គ្មានកំហុសទេ ហើយលោកធ្វើការដើម្បីបម្រើប្រយោជន៍សាធារណៈ ប៉ុណ្ណោះ។







