ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបន្តដាស់តឿន និងក្រើនរម្លឹកដល់រដ្ឋាភិបាលក្រុងភ្នំពេញ ឱ្យចាត់វិធានការស៊ើបអង្កេតលើអ្នកពាក់ព័ន្ធ និងមេខ្លោងសំខាន់ៗ ដែលកាងការពារ និងអនុញ្ញាតឱ្យឧស្សាហកម្មឆបោកតាមអនឡាញរីកចម្រើន ដើម្បីនាំខ្លួនមកអនុវត្តច្បាប់។ អ្នកឃ្លាំមើលលើកឡើងថា ការដាស់តឿនរបស់សហរដ្ឋអាមេរិកជាបន្តបន្ទាប់នេះ បង្ហាញថា អាមេរិកនៅតែព្រួយបារម្ភចំពោះប្រសិទ្ធភាពនៃចំណាត់ការបង្ក្រាបរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត តែទៅលើជនល្មើសតូចតាច ប៉ុន្តែមិនអើពើចាត់វិធានការឱ្យចំមេខ្លោងធំៗ ដែលពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








