អ្នកឃ្លាំមើលទាមទារឲ្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះត្រួតពិនិត្យ និងស៊ើបអង្កេត ក្រុមហ៊ុនដែលធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់កុំឲ្យក្រុមហ៊ុនទាំងនោះ លួចកាប់ឈើនៅក្នុងតំបន់ការពារ រួចដឹកចូលក្នុងបរិវេណក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច។ តែមន្ត្រីជំនាញជំរុញឲ្យពលរដ្ឋ និងអ្នកស្រឡាញ់បរិស្ថានប្ដឹង ឬរាយការណ៍ឲ្យអាជ្ញាធរខេត្តសាមីចុះបង្ក្រាបបទល្មើសទាំងនោះ។
អ្នកឃ្លាំមើលជំរុញឱ្យរដ្ឋដោះស្រាយដីធ្លីទូទាំងប្រទេសជៀសវាងដោះម្នាក់ និងឃោសនានយោបាយ
ការលើឡើងនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ជម្លោះដីធ្លី រវាងលោកស្រី សែម សុខគា និងអាជ្ញាធរខេត្តពោធិ៍សាត់ នៅតំបន់អន្ទង់អាំង បានដោះស្រាយរួចហើយ។








