សម្រាប់ខ្មែរជាច្រើន ការទទួលបានសញ្ជាតិនៅក្នុងប្រទេសប្រជាធិបតេយ្យ មិនមែនគ្រាន់តែជាការទទួលបានលិខិតឆ្លងដែនថ្មីមួយនោះទេ។ វាមានន័យថា ពួកគេទទួលបានជីវិតថ្មី សុវត្ថិភាពថ្មី និងសេរីភាពកាន់តែទូលំទូលាយ ក្នុងការនិយាយអ្វីដែលខ្លួនជឿថាត្រឹមត្រូវ ដោយមិនចាំបាច់រស់នៅក្រោមភាពភ័យខ្លាច។
ប៉ុន្តែការរួចផុតពីភាពភ័យខ្លាច មិនមែនមានន័យថា រួចផុតពីសម្ពាធ និងការល្បួងទាំងអស់នោះទេ។
លោក ថា ថៃ អ្នកសារព័ត៌មាននៃទូរទស្សន៍អាស៊ីសេរី ទើបតែទទួលបានសញ្ជាតិអូស្ត្រាលី។
សម្រាប់លោក ថា ថៃ តើសញ្ជាតិថ្មីនេះមានន័យយ៉ាងណា ក្រៅពីការទទួលបានលិខិតឆ្លងដែនថ្មីមួយ? ហើយនៅថ្ងៃខាងមុខ ប្រសិនបើត្រូវប្រឈមមុខនឹងសម្ពាធ ផលប្រយោជន៍ ឬការល្បួងផ្សេងៗ តើលោក ថា ថៃ នឹងជ្រើសរើសអ្វី?






