គិតត្រឹមថ្ងៃទី ២២ សីហា លោក ហ៊ុន ម៉ាណែត បានកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពីលោក ហ៊ុន សែន ដែលជាឪពុក អស់រយៈពេល ៣ ឆ្នាំទៅហើយ។ តំណាងរដ្ឋាភិបាលអះអាងថា លោក ហ៊ុន ម៉ាណែត សម្រេចបានសមិទ្ធផលការងារជាច្រើន មានជាអាទិ៍ ការធានាសុខសន្តិភាព ការរក្សាបាននូវកំណើនសេដ្ឋកិច្ច ការការពារទឹកដី ការទាក់ទាញវិនិយោគពីក្រៅប្រទេស និងការពង្រឹងទំនាក់ទំនងការបរទេស ជាដើម។
ផ្ទុយពីនេះ អ្នកតាមដានស្ថានការណ៍មួយចំនួនវាយតម្លៃថា រយៈពេល ៣ ឆ្នាំមកនេះ លោក ហ៊ុន ម៉ាណែត មិនទាន់សម្រេចបានលទ្ធផលការងារជាដុំកំភួនអ្វីនោះទេ ខណៈកម្ពុជាកំពុងរួមរឹតដោយវិបត្តិជាច្រើន ដូចជា ការបាត់បង់ទឹកដី ឧក្រិដ្ឋកម្មអនឡាញ ការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស។
សូមទស្សនាកិច្ចពិភាក្សាក្នុងវេទិកាអ្នកស្តាប់ទូរទស្សន៍អាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី២១ ខែសីហា ដូចតទៅ៖








