តើ​បក្ស​ប្រឆាំង​ត្រូវ​បោះជំហាន​អ្វី​បន្ទាប់ ដើម្បី​រក្សា​ជំនឿទុកចិត្ត​ពី​ប្រជាពលរដ្ឋ?

    0
    28

    ការ​វិវត្ត​នយោបាយ​ថ្មីៗ​ នៅ​កម្ពុជា បាន​បង្ក​ឲ្យ​មាន​សំណួរ និង​ការ​ជជែក​ដេញដោល​យ៉ាង​ក្តៅ​គគុក​ក្នុងចំណោម​សាធារណជន​។ ការ​បង្ហាញ​សញ្ញា​ខិត​ជិត​គ្នា​រវាង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា និង​លោក ហ៊ុន សែន ព្រមទាំង​ការតែងតាំង​កូនស្រី​របស់​លោក កឹម សុខា ជា​ប្រេសិត​ពិសេស​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ក្លាយជា​ប្រធានបទ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​អំពី​អនាគត​នយោបាយ​កម្ពុជា។

    អ្នកខ្លះ បាន​បង្ហាញ​ការ​ខកចិត្ត និង​យល់ថា លោក ហ៊ុន សែន បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បំបែក​សំឡេង​ប្រឆាំង​។ អ្នក​ខ្លះទៀត​យល់ថា ស្ថានភាព​នា​ពេល​នេះ ប្រៀប​ដូចជា​ទឹក​កាន់តែ​ថ្លា​ឆ្វង់ ដែល​ធ្វើ​ឲ្យ​គេ​អាច​មើលឃើញ​បាត និង​ដឹង​កាន់តែ​ច្បាស់​ថា អ្នកណា​ជា​អ្នកណា ហើយ​អ្នកណា​ឈរ​នៅ​ខាង​ណា។

    សម្រាប់​គណបក្សប្រឆាំង ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស តើ​ការ​វិវត្ត​នយោបាយ​នេះ ​ប៉ះពាល់​ដល់​ស្មារតី​អ្នកគាំទ្រ និង​ជំហរ​តស៊ូ​នយោបាយ​របស់​ពួកគេ​យ៉ាងណា? តើ​បក្សប្រឆាំង​ត្រូវ​មាន​យុទ្ធសាស្ត្រ​បែប​ណា ដើម្បី​រក្សា​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ?

    សូមលោក អ្នក នាង តាមដាន​វេទិកា​អ្នក​ស្តាប់ទូទស្សន៍អាស៊ីសេរី ទាំងស្រុងដូចតទៅ។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ