មន្ត្រី សកម្មជន និងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិចំនួន ៥រូប បានចេញញត្តិទាមទារឱ្យលោក កឹម សុខា លាលែងពីតំណែងប្រធានគណបក្ស ដោយលើកហេតុផលថា ពួកគេលែងមានជំនឿទុកចិត្តលើការដឹកនាំរបស់លោក។ ហេតុអ្វីបានជាពួកគាត់សម្រេចចេញញត្តិនេះនៅពេលនេះ? តើមានភស្តុតាងអ្វីបញ្ជាក់ថា លោក កឹម សុខា បានបោះបង់ការទទួលខុសត្រូវចំពោះគណបក្ស? តើការសម្រេចចិត្តរបស់កញ្ញា កឹម មនោវិទ្យា ក្នុងការទទួលតំណែងជាមួយរដ្ឋាភិបាល អាចយកមកធ្វើជាមូលដ្ឋានទាមទារឱ្យឪពុកលាលែងបានដែរឬទេ?
ញត្តិដែលមានហត្ថលេខាចំនួន៥រូបនេះ មានទម្ងន់នយោបាយ និងភាពតំណាងដល់សមាជិកគណបក្សកម្រិតណា? បើលោក កឹម សុខា លាលែង តើអ្នកណានឹងដឹកនាំបន្ត?






