ពលរដ្ឋ​ខ្មែរ​ស្លាប់​៤​នាក់ និង​របួស​៩​នាក់​ដោយសារ​ការ​បាញ់​ប្រហារ​របស់​ថៃ

0
46
ប្រជាជនស៊ីវីលខ្មែរ (រូបព្រាលពេលត្រូវ​របួស) ដែលត្រូវ​យោធាថៃ​​បាញ់សម្លាប់​នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
ប្រជាជនស៊ីវីលខ្មែរ (រូបព្រាលពេលត្រូវ​របួស) ដែលត្រូវ​យោធាថៃ​​បាញ់សម្លាប់​នៅ​ថ្ងៃទី៨ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា

ពលរដ្ឋ​ខ្មែរ​ចំនួន​៤​ស្លាប់ និង​៩​នាក់​ទៀត​រងរបួស​ដោយ​សារ​ការ​បាញ់ប្រហារ​ឈ្លានពាន​របស់​ទាហាន​ថៃ​មក​លើ​កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ ខណ:ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​រាប់ម៉ឺន​នាក់​ទៀត កំពុង​រត់​ភៀសខ្លួន​ទៅ​កន្លែង​មាន​សុវត្ថិភាព។

នេះ​បើ​តាម​តួលេខ​បឋម​ដែល​ចេញផ្សាយ​ដោយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា ។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​មិនទាន់​បញ្ជាក់​អំពី​កងទ័ព​កម្ពុជា ដែល​បាន​ពលី​នៅ​សមរភូមិ​នោះ​ទេ។ ប៉ុន្តែ​នៅ​លើ​បណ្តាញ​សង្គម​មួយចំនួន​វិញ អ្នកប្រើប្រាស់​ហ្វេសប៊ុក​ខ្លះ បាន​បង្ហោះ​ចែកចាយ​រូបភាព​កងទ័ព​កម្ពុជា បាន​ពលី​ជីវិត​ជា​បន្តបន្ទាប់ ដោយសារ​កងទ័ព​ថៃ បាន​បើក​ការ​វាយ​សន្ធប់​ចូល​ឈ្លានពាន​កម្ពុជា។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ