ជម្លោះព្រំដែនកម្ពុជា-ថៃ

ទំព័រនេះផ្ដល់ព័ត៌មានចុងក្រោយ ការវិភាគ និងសេចក្ដីរាយការណ៍ស៊ីជម្រៅ ទាក់ទងនឹងជម្លោះរវាងកម្ពុជា-ថៃ។

សង្ខេបព្រឹត្តិការណ៍ថ្មីៗចុងក្រោយ

ស្ថានភាពពលរដ្ឋភៀសសឹក

៣២

ជនស៊ីវិលស្លាប់

៩៣

ពលរដ្ឋរងបួស

ប្រមាណ ៨ម៉ឺននាក

ពលរដ្ឋនៅរងផលប៉ះពាល់

ប្រភពរដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ថ្លៃងនៅអង្គការសហប្រជាជាតិ

វីដេអូព័ត៌មាន និងបទសម្ភាសន៍

អត្ថបទថ្មីៗ

មន្ត្រី​យោធា​ថា ទាហាន​ជាច្រើន​នាក់​បាន​ស្លាប់​ដោយ​គ្មាន​បញ្ជាក់​មូលហេតុ​ត្រឹមត្រូវ​ក្រោយ​ផ្អាក​សង្គ្រាម​តាមព្រំដែន

0
ក្នុងនោះទាហានមួយចំនួនខ្មែរ​បាន​បញ្ជាក់​ថា ករណីស្លាប់របស់យោធិនខ្លះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋកម្ម ដោយ​មិនមែន​ជា​ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ក្នុង​ការងារ​នោះ​ឡើយ ក៏ប៉ុន្តែករណីនេះត្រូវបានថ្នាក់លើបញ្ជាឱ្យបិទសំណុំរឿង និងធ្វើកំណត់ហេតុ​ដោយ​បំភ្លៃ​ការ​ពិត។

អ្នកឃ្លាំមើល​ថា យោធា​ថៃ​រំលោភ​បទ​ឈប់បាញ់​តាមរយៈ​ការ​សង់​លេណដ្ឋាន​លើ​ទឹកដី​កម្ពុជា

0
ការចោទប្រកាន់នេះ ធ្វើឡើង​បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាបានចុះពិនិត្យស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន នៅថ្ងៃទី៣ ខែវិច្ឆិកា ដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពជាក់ស្ដែងនៅទីតាំង។

អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ខណៈ​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​បន្ត​ដោះស្រាយ​ជម្លោះ​តាម​ការទូត

0
អ្នកឃ្លាំមើលសង្គមជំរុញឲ្យរដ្ឋាភិបាលកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិឱ្យបានឆាប់រហ័ស ប្រសិន​បើ​លោក ហ៊ុន ម៉ាណែត ពិតជាចង់ដោះស្រាយជម្លោះដោយសន្តិវិធីមែននោះ គឺមិនត្រូវអូសបន្លាយ​ពេលវេលា​ឱ្យយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជាតាមតែអំពើចិត្តដូចរាល់ថ្ងៃនោះឡើយ។
ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ដោយយោធាថៃ តាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់លេខ៥៩ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ រូប៖ យោធាថៃ

អ្នកស្រុកកំរៀងថា កម្ពុជាបាត់ដី មិនមែនចំណេញ ដូចការអះអាងរបស់លោក ហ៊ុន ម៉ាណែត ឡើយ

0
ពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនថៃ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង បានអះអាងថា ការសាងសង់របងព្រំដែនអចិន្ត្រៃយ៍ របស់យោធាថៃ នៅតាមបណ្ដោយបង្គោលព្រំដែនលេខ៥២ ដល់៥៩ គឺមានតែធ្វើឱ្យកម្ពុជាខាតបង់ទឹកដីទៅភាគីថៃ ដោយមិនមែន ចំណេញទឹកដីដូចការទទួលស្គាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជឿលើរបាយការណ៍របស់យោធាថៃនោះឡើយ។

លោក ហ៊ុន ម៉ាណែត បន្ត​វាយប្រហារ​លើ​បក្ស​ប្រឆាំង​ដែល​រិះគន់​រឿង​បាត់​ដី​ទៅ​ថៃ

0
មន្ត្រីបក្សប្រឆាំង​ថា ការយក​ព័ត៌មាន​ថៃ ដែលគ្មាន​មូលដ្ឋាន ដើម្បីវាយប្រហារអ្នករិះគន់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ ព្រោះ​ជា​ការការពារ​សត្រូវឈ្លាន​ពាន​ទឹកដី​កាន់​តែស្រប​ច្បាប់។

អ្នក​ឃ្លាំ​មើល​ថា កម្ពុជា​នៅ​តែ​អាច​ទាមទារ​ប្រាសាទ​តាក្របី​និង​ប្រាសាទ​ខ្នារ​មក​វិញ​បាន​ បើ​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ

0
ការ​លើក​ឡើង​នេះ​​​ ក្រោយ​ពី​​​ក្រសួង​វប្បធម៌​​​​​​​​​​​​​ថៃ​​ប្រកាស​​​​ថា​​​​​ ប្រាសាទ​តា​ក្របី​ និង​ប្រាសាទ​ខ្នារ​​​គឺ​ជា​របស់​ថៃ​ដែល​បាន​​​​​ចុះ​​ក្នុង​​​​​​បញ្ជី​​​​បេតិកភណ្ឌ​ជាតិ។

អ្នក​ឃ្លាំមើល​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់​ដើម្បី​ឱ្យ​ជនភៀសសឹក​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ

0
ការ​​​លើក​ឡើង​​នេះ​ ​ក្រោយ​ពី​ លោក ហ៊ុន ម៉ាណែត បាន​​​ទៅ​ជួប​​ជន​ភៀស​សឹក​​​​​​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ដោយ​ស្ងាត់​ៗ​​ រួម​នឹង​ ​​ពន្យល់​ឱ្យ​ពលរដ្ឋ​​អត់​​​ធ្ងត់ និង​​ជឿ​ជាក់​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​ព្រំដែន​ដោយ​គ្មាន​​កំណត់​ពេល​វេលា​ច្បាស់លាស់។

លោក ហ៊ុន ម៉ាណែត លាតត្រដាង​ពី​ល្បិចកល​របស់​លោក​រឿង​ឱ្យ​លោក អ៊ុំ សំអាន វិល​ចូល​ស្រុក

0
អ្នក​ឃ្លាំមើល​​​យល់​ថា​​​​ ​ការ​អះអាង​របស់ ​លោក ហ៊ុន ម៉ាណែត​​​​នេះ​ ​គឺ​ជា​គ្រោះ​ថ្នាក់​​​​សម្រាប់​ជាតិ ​ហើយ​​​បញ្ហា​​ទឹក​ដី​​​​​​មិន​មែន​​ជា​កម្មសិទ្ធិ​របស់​បក្ស​កាន់​អំណាច​ផ្ដាច់មុខ​នោះ​ទេ។

មហាជន​រិះគន់​លោក សូ ណារ៉ូ រឿង​ចោទ​ពលរដ្ឋក្បត់ជាតិ​ដែលនិយាយរឿង​បាត់​ដី​ទៅថៃ

0
ក្រុមមន្ត្រីនៅជុំវិញលោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ដែលបានប្រាក់ខែពីការបង់ពន្ធ របស់ប្រជាពលរដ្ឋ​នាំគ្នា​ចេញមុខ​បញ្ជោរ​មេដឹកនាំ​របស់​ពួកគេ និងធ្វើយុទ្ធនាការ​ចម្លែកៗ ក្នុងការចោទ ប្រកាន់លើអ្នកនយោបាយប្រឆាំង​នៅក្រៅ​ប្រទេស និងប្រជាពលរដ្ឋទូទៅ

ប្រមុខ​ការទូត​កម្ពុជា និង​ថៃ​បាន​វាយប្រហារ​គ្នា ក្រោយ​កិច្ចប្រជុំ UNCLOS លើកទី២

0
ក្នុង​នោះ​ភាគី​ថៃ​បាន​រិះគន់​កម្ពុជា ថា បាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​លទ្ធផល នៃ​កិច្ច​ប្រជុំ​នៅ​មុន​ការ​ប្រការ​របស់​គណៈកម្មការ​ផ្សះផ្សា និង​ចោទ​កម្ពុជា​ថា​កេង​ចំណេញ​នយោបាយ។ ចំណែក​ប្រមុខ​ការទូត​កម្ពុជា បាន​ធ្វើ​សេចក្ដីថ្លែងការណ៍​ដោយ​រំលេច​អំពី​សកម្មភាព​ឈ្លានពាន​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា និង​ចង់​ភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ។

បក្សប្រឆាំង​គ្រោង​បញ្ជូន​ប្រតិភូមក​កម្ពុជា ខណៈ​លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ហាមឃាត់​​ធ្វើ​នយោបាយ

0
ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បាន​ដាក់​លក្ខខណ្ឌ​ចំនួន ៤ សម្រាប់​ជំនួបនេះ រួមទាំងការហាមឃាត់​សកម្មភាព​នយោបាយ​គ្រប់​ទម្រង់​ក្នុងអំឡុង​ពេល​គណៈប្រតិភូ​របស់លោក អ៊ុំ សំអាន ស្នាក់​នៅ​កម្ពុជា។

លោក ហ៊ុន ម៉ាណែត ដាក់​លក្ខខណ្ឌ​ថ្មី​ក្នុង​ការ​​ជជែក​​ព្រំដែន​ជា​មួយ​​លោក អ៊ុំ សំអាន​​ នៅ​​កម្ពុជា

0
អ្នកឃ្លាំមើលយល់​ថា សារ​របស់លោក ហ៊ុន ម៉ាណែត គឺជាយុទ្ធសាស្ត្រឌឺដងដើម្បីគេចវេះមិនទទួលសំណើរបស់លោក អ៊ុំ សំអាន ដែលស្នើឱ្យលើកលែងទោស មុន​ទៅកម្ពុជា។