សហភាព​អឺរ៉ុប​ជំរុញ​ឱ្យ​កម្ពុជា​-​ថៃ​បញ្ចប់​ជម្លោះ​ជាបន្ទាន់

0
120
តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ខាចា ខាឡាស់ (Kaja Kallas) និងសេចក្ដី​ថ្លែងការណ៍ នៅថ្ងៃទី១៧ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក
តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ខាចា ខាឡាស់ (Kaja Kallas) និងសេចក្ដី​ថ្លែងការណ៍ នៅថ្ងៃទី១៧ ធ្នូ ២០២៥។ រូប៖ ហ្វេសប៊ុក

សហភាព​អឺរ៉ុប​ចេញ​មុខ​ជំរុញ​ឱ្យ​កម្ពុជា​ថៃ​បញ្ចប់​ជម្លោះ​ជាបន្ទាន់ ហើយ​ត្រូវ​គោរព​បទ​ឈប់​បាញ់​ឡើងវិញ ខណៈ​ការវាយប្រហារ​ឈ្លានពាន​ពី​យោធា​ថៃ​មក​លើ​កម្ពុជា កាន់តែ​ខ្លាំងក្លា ហើយ​ភាគី​ថៃ​លែង​ស្ដាប់​នរណា​ទាំងអស់​ដើម្បី​បន្ត​វាយប្រហារ​កម្ពុជា។

តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​ទទួលបន្ទុក​កិច្ចការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី ខាចា ខាឡាស់ (Kaja Kallas) ប្រាប់​រដ្ឋមន្ត្រីការបរទេស​ថៃ និង​កម្ពុជា ថា ជម្លោះ​​នេះ​មិន​ត្រូវ​បណ្តោយ​ឱ្យ​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើយ ហើយ​បទ​ឈប់​បាញ់​ចាំបាច់​ត្រូវតែ​ស្តារ​ឡើងវិញ​ជាបន្ទាន់។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​អ្នកស្រី​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៧ ធ្នូ។

អ្នកស្រី ខាចា ខាឡាស់ អះអាង​ថា អ្នកស្រី​នឹង​បន្ត​កិច្ចការ​នេះ ដើម្បី​ជួយ​បញ្ចប់​ជម្លោះ​កម្ពុជា​ថៃ។ បន្ថែម​ពី​នេះ​អ្នកស្រី​បញ្ជាក់​ថា សហភាព​អឺរ៉ុប​អាច​ផ្តល់​ជូន​នូវ​រូបភាព​ពី​ផ្កាយរណប សម្រាប់​ការ​ឃ្លាំមើល​បទ​ឈប់​បាញ់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ