ពិភពលោកកំពុងតែតាមដានសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងយកចិត្តទុកដាក់។ ហើយមកទល់ពេលនេះ គេក៏មិនទាន់ដឹងថា តើសង្គ្រាម អាមេរិក អ៊ីស្រាអែល និង អ៊ីរ៉ង់នេះ នឹងបញ្ចប់វិញនៅពេលណានោះទេ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា សង្គ្រាមនៅមជ្ឈិមបូព៌ានេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ ខ្ទេចខ្ទាំខូចខាតទ្រព្យសម្បត្តិ និងសម្លាប់មនុស្ស តែនៅលើប្រទេសដែលពាក់ព័ន្ធនោះទេ គឺផលប៉ះពាល់នេះ នឹងជះឥទ្ធិពលនៅទូទាំងពិភពលោក។
តើកម្ពុជានឹងរងឥទ្ធិពលប៉ះពាល់ ដូចម្ដេចខ្លះពីសង្គ្រាមនេះ? ហើយកម្ពុជាត្រូវត្រៀមខ្លួនបែបណា ដើម្បីទប់ទល់នឹងផលប៉ះពាល់នេះ?
វាគ្មិនកិត្តិយស៖
១. បណ្ឌិត មាស នី អ្នកតាមដានផ្នែកអភិវឌ្ឍន៍សង្គម
២. លោក គឹម សុខ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា










