តើកម្ពុជាមានឯករាជ្យពេញលេញហើយឬនៅ?

0
25

ថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃប្រវត្តិសាស្ត្រដ៏មានអត្ថន័យសម្រាប់ប្រជាជនខ្មែរ។ ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង បន្ទាប់ពីការតស៊ូទាមទារឯករាជ្យរបស់អតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ និងប្រជាជាតិខ្មែរ។ ក្នុងឱកាសខួបឯករាជ្យជាតិនេះ រដ្ឋាភិបាលក្រុងភ្នំពេញបានប្រារព្ធពិធីអបអរសាទរ និងអំពាវនាវឱ្យប្រជាពលរដ្ឋរួបរួមគ្នាថែរក្សាសុខសន្តិភាព។ នៅពីក្រោយការអបអរសាទរ អ្នករិះគន់មួយចំនួនកំពុងចោទជាសំណួរអំពីអធិបតេយ្យភាពជាតិ និងសេរីភាពនយោបាយ។ ពួកគេ លើកឡើងពីការបែកបាក់ជាតិ ការចាប់ខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គម ការបន្តឃុំខ្លួនអ្នកមានមតិផ្ទុយ ព្រមទាំងក្តីបារម្ភអំពីបញ្ហាព្រំដែន និងការបាត់បង់ការគ្រប់គ្រងលើទឹកដីមួយចំនួនទៅប្រទេសថៃ។ ក្នុងស្ថានភាពបែបនេះ តើយើងកំពុងប្រារព្ធខួបឯករាជ្យជាតិដោយមោទនភាព ឬក៏កំពុងប្រឈមនឹងវិបត្តិឯករាជ្យភាព និងអធិបតេយ្យភាព? តើសុខសន្តិភាពអាចមានន័យពេញលេញបានដែរឬទេ បើប្រជាពលរដ្ឋមិនអាចប្រើប្រាស់សិទ្ធិសេរីភាពនយោបាយរបស់ខ្លួនដោយគ្មានការភ័យខ្លាច? ហើយតើការរួបរួមជាតិអាចកើតឡើងបានយ៉ាងដូចម្តេច បើខ្មែរនៅតែបែកបាក់ដោយសារនិន្នាការនយោបាយ?

ជាបន្តសូមស្តាប់កិច្ចពិភាក្សារវាងលោក ថា ថៃ និងអតីតទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន អំពីរឿងនេះ ដូចតទៅ​៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ