
អ្នកជំនាញកិច្ចការអន្តរជាតិ និងរដ្ឋាភិបាលក្រៅប្រទេសព្រួយបារម្ភថា កម្ពុជានឹងទទួលរងឥទ្ធិពល និងការពឹងផ្អែកលើចិនកាន់តែខ្លាំង ដែលអាចធ្វើឱ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ក្រោម «នឹមអាណានិគមសម័យថ្មី» របស់របបចិនកុម្មុយនិស្ត។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្តផ្ដល់ការគាំទ្រផ្នែកនយោបាយ និងជំនួយហិរញ្ញវត្ថុដល់កម្ពុជា។ អ្នកឃ្លាំមើលព្រមានថា ការលម្អៀងទៅរកចិនកុម្មុយនិស្តកាន់តែខ្លាំង នឹងរឹតត្បិតឱកាសរបស់កម្ពុជាក្នុងការស្ដារ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត។






