អ្នកជំនាញបារម្ភថា កម្ពុជាពឹងផ្អែកលើចិនកាន់តែខ្លាំងក្រោយជំនួបរវាងលោក ហ៊ុន សែន និងលោក ស៊ី ជីនពីង

    0
    16
    ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅប្រទេសចិន កាលពីថ្ងៃទី២៦ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

    អ្នកជំនាញកិច្ចការអន្តរជាតិ និងរដ្ឋាភិបាលក្រៅប្រទេសព្រួយបារម្ភថា កម្ពុជានឹងទទួលរងឥទ្ធិពល និងការពឹងផ្អែកលើចិនកាន់តែខ្លាំង ដែលអាចធ្វើឱ្យប្រទេសក្រីក្រមួយនេះ ធ្លាក់ក្រោម «នឹមអាណានិគមសម័យថ្មី» របស់របបចិនកុម្មុយនិស្ត។ ការព្រួយបារម្ភនេះ កើតឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ស្នើឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង បន្តផ្ដល់ការគាំទ្រផ្នែកនយោបាយ និងជំនួយហិរញ្ញវត្ថុដល់កម្ពុជា។ អ្នកឃ្លាំមើលព្រមានថា ការលម្អៀងទៅរកចិនកុម្មុយនិស្តកាន់តែខ្លាំង នឹងរឹតត្បិតឱកាសរបស់កម្ពុជាក្នុងការស្ដារ និងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសប្រជាធិបតេយ្យផ្សេងទៀត។

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ