បណ្ដាំ​បណ្ឌិត កែម ឡី «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​រង​គ្រោះ​ដែរ គ្រាន់តែ​មិនទាន់​ដល់​វេន»

អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​យោបាយ បណ្ឌិត កែម ឡី ចូល​រួម​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ Photo Courtesy of RFA
អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម​និង​យោបាយ បណ្ឌិត កែម ឡី ចូល​រួម​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៥។ Photo Courtesy of RFA

រយៈពេល​១០​ឆ្នាំ​មកនេះ ប្រជាពលរដ្ឋ​លែង​បានឮ​សំឡេង​វិភាគ​នយោបាយ​ចំៗ​និង​ងាយ​យល់ របស់​លោក បណ្ឌិត កែម ឡី ទៀតហើយ​។ កាល​លោក​នៅ​មាន​ជីវិត លោក​តែងតែ​លាតត្រដាង​ការពិត​និង​អាថ៌កំបាំង​មួយចំនួន​ដែល​រដ្ឋាភិបាល​របស់​ត្រកូល ហ៊ុន ព្យាយាម​លាក់បាំង ជាពិសេស អំពើ​អយុត្តិធម៌​សង្គម។

បណ្ឌិត កែម ឡី ធ្លាប់​បាន​វិភាគ​ថា លោក ហ៊ុន សែន បាន​ប្រើ​អំណាច​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ គាបសង្កត់ បិទ​សិទ្ធិ​សេរីភាព ព្រមទាំង​យក​ស្ថាប័នរដ្ឋ​សំខាន់ៗ ទៅ​បម្រើ​មហិច្ឆតា​អំណាច​របស់​លោក និង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។

សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​លោក ទីន ហ្សាការីយ៉ា ដោយ​ស្រង់​សំដី​របស់​បណ្ឌិត កែម ឡី ដែល​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី នៅមុន​ពេល​លោក​ស្លាប់​ដូច​តទៅ៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ