អ្នកជាប់ឃុំរឿង CLV ត្រូវដោះលែងក្រោយមន្ត្រីពន្ធនាគារឃុំខ្លួនលើសកាលកំណត់

    0
    49

    សមាជិកក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន លោក សាន អឿន ត្រូវបានដោះលែងពីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០៨ ខែសីហា ក្រោយជាប់ឃុំគ្រប់ចំនួន ២ឆ្នាំ។ ការដោះលែងនេះ យឺតយ៉ាវជាងកាលកំណត់របស់តុលាការថ្ងៃទី០៧ សីហា ដែលបង្ខំឱ្យសាច់ញាតិមកពីខេត្តកំពង់ចាមត្រូវសម្រាករង់ចាំ និងធ្វើដំណើរចុះឡើងពីរដង ទើបអាចជួបជុំគ្រួសារវិញបាន។ មេធាវីការពារក្ដីចាត់ទុកការឃុំខ្លួនលើសកាលកំណត់នេះថា ជាការបង្ខាំងមនុស្សដោយខុសច្បាប់៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ