សមាជិកក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន លោក សាន អឿន ត្រូវបានដោះលែងពីពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី០៨ ខែសីហា ក្រោយជាប់ឃុំគ្រប់ចំនួន ២ឆ្នាំ។ ការដោះលែងនេះ យឺតយ៉ាវជាងកាលកំណត់របស់តុលាការថ្ងៃទី០៧ សីហា ដែលបង្ខំឱ្យសាច់ញាតិមកពីខេត្តកំពង់ចាមត្រូវសម្រាករង់ចាំ និងធ្វើដំណើរចុះឡើងពីរដង ទើបអាចជួបជុំគ្រួសារវិញបាន។ មេធាវីការពារក្ដីចាត់ទុកការឃុំខ្លួនលើសកាលកំណត់នេះថា ជាការបង្ខាំងមនុស្សដោយខុសច្បាប់៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






