NDI «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច» ជុំវិញ​ការ​ឆបោក​អនឡាញ​នៅ​កម្ពុជា

0
75
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម
(ពី​ស្ដាំ) ប្រធាន​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) លោក ហ៊ុន តូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ជា បងប្អូន​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញ​សង្គម

នៅថ្ងៃទី១៥ ខែ​កញ្ញា ឆ្នាំ២០២៦នេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ឬ NDI បាន​ចេញផ្សាយរបាយការណ៍ស្រាវជ្រាវថ្មីមួយកម្រាស់ ១២៦ទំព័រ មានចំណងជើងថា «Scam State Architecture: Disruption, Adaptation, and the Enduring Threat of Cambodia’s State-Crime Nexus»។ ភាសាខ្មែរថា «មុខរបរបោកប្រាស់ដែលជាស្ថាបត្យកម្មគាំទ្រដោយរដ្ឋអំណាច»៖ ការ​បន្ទច់បង្អាក់ ការសម្របខ្លួននៃមុខរបបរនេះ និងការគំរាមកំហែងពីទំនាក់ទំនងរវាងរដ្ឋ និងឧក្រិដ្ឋកម្មនៅកម្ពុជា»។

របាយការណ៍ដែលសរសេរដោយអ្នកស្រាវជ្រាវលោក ចាខុប ស៊ីម (Jacob Sims) មិន​ត្រឹម​តែ​ពិនិត្យ​មើល​ទីតាំង​ឆបោក ឬ​ជនបរទេស​ដែល​ធ្វើការ​នៅ​ក្នុង​ទីតាំង​ទាំងនោះ​ទេ តែ​ក៏​ពិនិត្យ​ប្រព័ន្ធ​ទាំងមូល ដែល​រួម​មាន​ដើមទុន​បរទេស ម្ចាស់ដី កាស៊ីណូ ប្រព័ន្ធហិរញ្ញវត្ថុ មន្ត្រីមានអំណាច និង​អ្នក​សម្របសម្រួលដែលអាចជួយការពារបណ្តាញទាំងនេះពីការស៊ើបអង្កេត។

នៅ​ថ្ងៃដដែល​នោះ លោក ប្រាយអេន ម៉ាស់ស្ត៍ (Brian Mast) ប្រធាន​គណៈកម្មាធិការកិច្ចការបរទេសនៃ​សភាតំណាងរាស្ត្រអាមេរិក និងលោក ចន ម៉ូលីនណារ (John Moolenaar) ប្រធាន​គណៈកម្មាធិការពិសេស​ស្តីពី​បក្សកុម្មុយនិស្ត​ចិន បាន​ស្នើ​ជាផ្លូវការឱ្យរដ្ឋមន្ត្រីការបរទេសលោក ម៉ាកកូ រ៉ូប៊ីអូ (Marco Rubio) និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ស្កត់ បេសេន (Scott Bessent) ស៊ើប​អង្កេតបុគ្គល និង​ក្រុមហ៊ុន​ដែល​ព័ត៌មានដែលគួរអោយទុកចិត្តថាមានជាប់ពាក់ព័ន្ធនឹង​មជ្ឈមណ្ឌល​ឆបោក។

សមាជិក​សភា​ទាំងពីរ​ស្នើ​ឱ្យ​ដាក់ទណ្ឌកម្ម ប្រសិនបើការស៊ើបអង្កេតរកឃើញថា បុគ្គលទាំងនោះបំពេញ​លក្ខខណ្ឌ​តាម​ច្បាប់​អាមេរិក។ ច្បាប់​ចម្លងនៃលិខិតនេះក៏ត្រូវបានផ្ញើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខមាតុភូមិផង​ដែរ។

រហូត​មកដល់ថ្ងៃទី១៧ ខែ​កញ្ញា​នេះ យើង​មិនទាន់ឃើញការឆ្លើយតបជាសាធារណៈណាមួយពី​រដ្ឋាភិបាល​កម្ពុជា ឬពីបុគ្គលកម្ពុជាដែលត្រូវបានលើកឈ្មោះ ចំពោះរបាយការណ៍ និង​លិខិតថ្មីនេះ​នៅ​ឡើយ​ទេ។

របាយការណ៍លម្អិតរបស់ NDI ទាំង ១២៦ទំព័រ

សូម​ទស្សនា​វីដេអូ​លម្អិត​ដែល​លោក ជុន ច័ន្ទបុត្រ រៀបរាប់​បន្ទាប់​ពី​លោក​បាន​ចូលរួម​ពិធីប្រកាសរបាយការណ៍នេះនៅរដ្ឋធានីវ៉ាស៊ីនតោន។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ