ស្លាក: ហ៊ុន តូ
រដ្ឋាភិបាលគ្រួសារ «ហ៊ុន» ជាប់ឈ្មោះសេពគប់ឧក្រិដ្ឋជនដើម្បីលាងឈ្មោះអាស្រូវរបស់ចិនឆបោក
កូនចៅជំនិតឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺលោក លីវ រ៉េន (Lui Ren) ក៏ធ្លាប់ទទួលបានការកាងការការ និងផ្ដល់កិត្តិយសយ៉ាងខ្លាំងក្លាពីមន្ត្រីអ្នកមានអំណាច និងសមាជិកនៃក្រុមគ្រួសារត្រកូល ហ៊ុន មុននឹងត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ចូលទៅប្រទេសចិនវិញពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបង្ខាំងមនុស្សធ្វើទារុណកម្ម។
អាមេរិកបន្តរឹបអូសគណនី ហួយវ័ន ដែលប្រតិបត្តិការលាងលុយ និងផ្ទេរប្រាក់ពីការឆបោកអនឡាញ
សហរដ្ឋអាមេរិកបានបន្តបង្កើនសម្ពាធលើបណ្ដាញហិរញ្ញវត្ថុ Huione Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសរឹបអូសគណនី ម៉ាស៊ីនកុំព្យូទ័រ តាមបណ្ដាញអ៊ីនធឺណិត (Cloud Computing) មួយ ដែលចោទថា ត្រូវបានប្រើសម្រាប់គាំទ្រប្រតិបត្តិការលាងលុយ និងផ្ទេរប្រាក់ពីការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មគ្រីបតូឆ្លងដែន។ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា គណនីនេះត្រូវបានប្រើសំរាប់ដំណើរការ ផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន ឈ្មោះ ហួយវ័ន...
អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។
ជនរងគ្រោះដែលចាញ់បោកលុយក្រុមហ៊ុនហួយវ័នផេ តវ៉ាមុខស្ថានទូតចិនជាថ្មី
អ្នកឃ្លាំមើលយល់ថា ស្ថានទូតចិន នឹងអាចជួយដោះស្រាយបញ្ហានេះជូនពលរដ្ឋរបស់ខ្លួនដែលកំពុងរងគ្រោះនៅកម្ពុជា។
«កម្ពុជាបរាជ័យបង្ក្រាបបទល្មើសអនឡាញដោយសារគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន»
អង្គការដដែលថា ការបរាជ័យនេះគឺ ដោយសារតែអាជ្ញាធរ ខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរ និងមានការគប់គិតគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន ដោយបានអនុញ្ញាតឱ្យក្រុមឆបោកគេចវេសពីការវាយឆ្មក់។
អភិបាលខេត្តមួយចំនួនប្រកាសផ្ដល់រង្វាន់ជូនពលរដ្ឋដែលរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញ
មន្ត្រីសិទ្ធិមនុស្សវាយតម្លៃថា ប្រជាពលរដ្ឋមិនហ៊ានរាយការណ៍ពីទីតាំងអគារឆបោកតាមអនឡាញឡើយ ដោយសារបញ្ហាសេរីភាពបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូចចង្អៀត និងគ្មានការធានាសុវត្ថិភាពជូនពួកគាត់ច្បាស់លាស់។
លោក ហ៊ុន សែន រងការរិះគន់បញ្ជាឱ្យចាប់មន្ត្រីពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក ប៉ុន្តែមិនចាប់លោក កុក អាន និង លី យ៉ុងផាត់
អ្នកឃ្លាំមើលរិះគន់ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន រឿងបញ្ជាឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ចំពោះមន្ត្រី ដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោក តាមអនឡាញ ដោយគ្មានការលើកលែង
អ្នកឃ្លាំមើលសង្គមថា អន្តរជាតិនឹងចាត់ការបន្ថែមលើរដ្ឋាភិបាលដែលពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មអនឡាញ
អ្នកឃ្លាំមើលសង្គម អះអាងថា សហគមន៍អន្តរជាតិ កំពុងត្រៀមចាត់ការបន្ថែមទៀត លើរដ្ឋាភិបាលក្រុមគ្រួសារហ៊ុន ដោយសារគេអាចបារម្ភថារបបផ្ដាច់ការបែបឧក្រិដ្ឋកម្មក្នុងសម័យឌីជីថល
រដ្ឋាភិបាលត្រកូល «ហ៊ុន» មិនខ្វល់រឿងក្រុមហ៊ុន ហួយវ័ន ផេ របស់លោក ហ៊ុន តូ ប្លន់លុយពលរដ្ឋ
ជនរងគ្រោះ និងអ្នកឃ្លាំមើលលើកឡើងថា ភាពស្ងៀមស្ងាត់នេះកំពុងបង្កើតជាវប្បធម៌និទ្ទណ្ឌភាព និងជាគំរូអាក្រក់ឱ្យក្រុមហ៊ុនហិរញ្ញវត្ថុផ្សេងទៀតអាចបន្តលួចលុយរបស់អតិថិជនបន្ថែមទៀត។
រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែរងការរិះគន់ថា គ្មានឆន្ទៈនយោបាយបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ
ពួកគាត់ព្រមានថា បើរដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តឱបក្រសោបការពារមន្ត្រីឧកញ៉ាគ្រាក់ៗដែលពាក់ព័ន្ធឧក្រិដ្ឋកម្មនោះសេដ្ឋកិច្ចជាតិនឹងកាន់តែខ្ទេចខ្ទាំ ហើយកេរ្តិ៍ឈ្មោះកម្ពុជានឹងកាន់តែអាប់ឱនលើឆាកអន្តរជាតិបន្ថែមទៀត។














