ស្លាក: ហ៊ុន តូ

ក្រុមហ៊ុន​ជម្រះបញ្ជី​ប្រកាស​ថា ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ គ្មាន​លុយ​សង​ជនរងគ្រោះ​ទេ

0
អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ជំរុញ​ឱ្យ​ជនរងគ្រោះ​ស្វែងរក​យុត្តិធម៌​តាម​តុលាការ​នេះ​គឺជា​យុទ្ធសាស្ត្រ ដើម្បី​ធ្វើ​ឱ្យ​ជនរងគ្រោះ​ទាំងអស់​ចាញ់​ប្រៀប លោក ហ៊ុន តូ ដែល​មិនអាច​បាន​លុយ​ត្រឡប់​មក​វិញ។

រដ្ឋាភិបាល​គ្រួសារ «​ហ៊ុន​» ជាប់​ឈ្មោះ​សេពគប់​ឧក្រិដ្ឋជន​ដើម្បី​លាង​​ឈ្មោះ​អាស្រូវ​របស់​ចិន​ឆបោក

0
កូនចៅ​ជំនិត​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) គឺ​លោក លីវ រ៉េន (Lui Ren) ក៏​ធ្លាប់​ទទួល​បាន​ការ​កាង​ការ​ការ និង​ផ្ដល់​កិត្តិយស​យ៉ាង​ខ្លាំង​ក្លា​ពី​មន្ត្រី​អ្នក​មាន​អំណាច និង​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន មុននឹង​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​បញ្ចូល​ទៅ​ប្រទេស​ចិន​វិញ​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម។

អាមេរិក​បន្ត​រឹបអូស​គណនី​ ហួយវ័ន ដែល​ប្រតិបត្តិ​ការ​លាង​លុយ និង​ផ្ទេរ​ប្រាក់​ពី​ការ​ឆបោក​អនឡាញ

0
សហរដ្ឋអាមេរិក​បាន​បន្ត​បង្កើន​សម្ពាធ​លើ​បណ្ដាញ​ហិរញ្ញវត្ថុ Huione Group ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ដោយ​ក្រសួងយុត្តិធម៌​អាមេរិក នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ បាន​ប្រកាស​រឹបអូស​គ​ណ​នី ម៉ាស៊ីន​កុំព្យូទ័រ តាម​បណ្ដាញ​អ៊ីនធឺណិត (Cloud Computing) មួយ ដែល​ចោទ​ថា ត្រូវ​បាន​ប្រើ​សម្រាប់​គាំទ្រ​ប្រតិបត្តិ​ការ​លាង​លុយ និង​ផ្ទេរ​ប្រាក់​ពី​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​ឧក្រិដ្ឋកម្ម​គ្រីបតូ​ឆ្លងដែន។ក្រសួងយុត្តិធម៌​អាមេរិក បាន​ឱ្យ​ដឹង​ថា គណនី​នេះ​ត្រូវ​បាន​ប្រើ​សំរាប់​ដំណើរការ ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន ឈ្មោះ ហួយវ័ន...
us-treasury-sanctions-9-individuals-and-26-companies-linked-to-prince-group

អាមេរិកដាក់ទណ្ឌកម្មបុគ្គលសំខាន់ ៩ នាក់ទៀតនៃ Prince Group រឿងឆបោកអនឡាញ

0
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានសម្រេចដាក់ចេញចំណាត់ការថ្មីបន្ថែមទៀតប្រឆាំងនឹងអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) របស់មេក្លោងឧក្រិដ្ឋកម្ម ចេន ហ្ស៊ី (Chen Zi) ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន។

ជនរងគ្រោះ​ដែល​ចាញ់បោក​លុយ​ក្រុមហ៊ុន​ហួយ​វ័នផេ តវ៉ា​មុខ​ស្ថានទូត​ចិន​ជាថ្មី

0
អ្នកឃ្លាំមើល​យល់​ថា ស្ថានទូត​ចិន នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រងគ្រោះ​នៅ​កម្ពុជា។

«កម្ពុជា​បរាជ័យ​បង្ក្រាប​បទល្មើស​អនឡាញ​ដោយសារ​គប់​គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន»

0
អង្គការ​ដដែល​ថា ការ​បរាជ័យ​នេះ​គឺ ដោយសារតែ​អាជ្ញាធរ ខកខាន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​នៃ​ការ​ជួញដូរ និង​មានការ​គប់គិត​គ្នា​រវាង​សមត្ថកិច្ច និង​ក្រុម​ឧក្រិដ្ឋជន ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​ឆបោក​គេចវេស​ពី​ការ​វាយឆ្មក់។

អភិបាលខេត្ត​មួយចំនួន​ប្រកាស​ផ្ដល់​រង្វាន់​ជូន​ពលរដ្ឋ​ដែល​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ

0
មន្ត្រី​សិទ្ធិមនុស្ស​វាយតម្លៃ​ថា ប្រជាពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍​ពី​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​ឡើយ ដោយសារ​បញ្ហា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ចង្អៀត និង​គ្មាន​ការ​ធានា​សុវត្ថិភាព​ជូន​ពួកគាត់​ច្បាស់លាស់។

លោក ហ៊ុន សែន រង​ការ​រិះគន់​បញ្ជា​ឱ្យ​ចាប់​មន្ត្រី​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក ប៉ុន្តែ​មិន​ចាប់​លោក កុក អាន និង លី យ៉ុងផាត់

0
អ្នកឃ្លាំមើល​រិះគន់ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រឿង​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​មន្ត្រី ដែល​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក តាម​អនឡាញ ដោយ​គ្មាន​ការលើកលែង

អ្នកឃ្លាំមើល​សង្គម​ថា អន្តរជាតិ​នឹង​ចាត់ការ​បន្ថែម​លើ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​អនឡាញ

0
អ្នកឃ្លាំមើល​សង្គម អះអាង​ថា សហគមន៍​អន្តរជាតិ កំពុង​ត្រៀម​ចាត់ការ​បន្ថែម​ទៀត លើ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន ដោយសារ​គេ​អាច​បារម្ភ​ថា​របប​ផ្ដាច់ការ​បែប​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ឌីជីថល

រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» មិន​ខ្វល់​រឿង​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ប្លន់​លុយ​ពលរដ្ឋ

0
ជនរងគ្រោះ និង​អ្នកឃ្លាំមើល​លើកឡើង​ថា ភាព​ស្ងៀមស្ងាត់​នេះ​កំពុង​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព និង​ជា​គំរូ​អាក្រក់​ឱ្យ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ផ្សេងទៀត​អាច​បន្ត​លួច​លុយ​របស់​អតិថិជន​បន្ថែម​ទៀត។

រឿងអាស្រូវ​សន្លឹក​ទិដ្ឋាការ​បង្ហាញ​ពី​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ប្រឆាំង​អំពើពុករលួយ​របស់​កម្ពុជា

0
អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​កម្ពុជា លោក សេង វណ្ណ​លី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ករណី​អតីតមន្ត្រី​ក្រសួងការបរទេស លោក ថូ សំណាង បាន​បង្ហាញ​ពី​ចន្លោះប្រហោង​សំខាន់ៗ​នៅក្នុង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល និង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។