ទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់ព្រំដែនមុំបី ខេត្តព្រះវិហារ អះអាងថា យោធាថៃបានបង្កសំឡេងផ្ទុះអាវុធជិត ១០គ្រាប់ នៅក្បែរភ្នំ៧៤៧ កាលពីយប់ថ្ងៃទី១៦ ខែតុលា។ ហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួសទេ ប៉ុន្តែបានធ្វើឱ្យកងទ័ពខ្មែរបង្កើនការប្រុងប្រយ័ត្ន។ ប្រភពដដែលបារម្ភថា ភាពតានតឹងនៅតំបន់នេះ អាចឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធ ខណៈភាគីយោធាថៃមិនទាន់មានប្រតិកម្ម ចំពោះការអះអាងនេះនៅឡើយ៕
អ្នកឃ្លាំមើលសិទ្ធិមនុស្សព្រមានថា ការផ្ដន្ទាទោសយុវតីពីបទរិះគន់តាមអនឡាញ អាចប៉ះពាល់ដល់សេរីភាពបញ្ចេញមតិ
អ្នកឃ្លាំមើលសង្គម និងសិទ្ធិមនុស្សបានសម្ដែងការព្រួយបារម្ភចំពោះការផ្ដន្ទាទោសយុវតីអាយុ១៩ឆ្នាំម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងពិន័យជាប្រាក់៦លានរៀល ពាក់ព័ន្ធនឹងការបង្ហោះវីដេអូរិះគន់បញ្ហាសន្តិសុខនៅខេត្តពោធិ៍សាត់។






