ទាហានខ្មែរប្រកាសអាសន្ន ក្រោយឮសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់នៅតំបន់មុំបី ដែលបង្កឡើងដោយយោធាថៃ

    0
    44

    ទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់ព្រំដែនមុំបី ខេត្តព្រះវិហារ អះអាងថា យោធាថៃបានបង្កសំឡេងផ្ទុះអាវុធជិត ១០គ្រាប់ នៅក្បែរភ្នំ៧៤៧ កាលពីយប់ថ្ងៃទី១៦ ខែតុលា។ ហេតុការណ៍នេះ មិនបណ្ដាលឱ្យមានអ្នកស្លាប់ ឬរងរបួសទេ ប៉ុន្តែបានធ្វើឱ្យកងទ័ពខ្មែរបង្កើនការប្រុងប្រយ័ត្ន។ ប្រភពដដែលបារម្ភថា ភាពតានតឹងនៅតំបន់នេះ អាចឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធ ខណៈភាគីយោធាថៃមិនទាន់មានប្រតិកម្ម ចំពោះការអះអាងនេះនៅឡើយ៕

    ទុក​ឱ្យ​ឆ្លើយ​តប​មួយ

    សូមបញ្ចូលមតិយោបល់របស់អ្នក!
    សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ